ពូដូឌឺវិញ! Ronaldo បានឆ្លើយបែបនេះក្រោយអ្នកគាំទ្រ Atletico ត»វ៉ាមិនចង់បានមកគេមកក្លិបខ្លួន - TrueID

ពូដូឌឺវិញ! Ronaldo បានឆ្លើយបែបនេះក្រោយអ្នកគាំទ្រ Atletico ត»វ៉ាមិនចង់បានមកគេមកក្លិបខ្លួន

July 30, 2022

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឆ្លើយតបវាយបកទៅអ្នកគាំទ្រ Atletico Madrid ដែលលើករូបភាពអក្សរធំៗថា " CR7 មិនស្វាគមន៍នៅទីនេះទេ"។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ថ្មីៗនេះប្រធានក្លិប Atletico Madrid បានចេញមុខបដិសេធថាក្លិបមិនចង់ទិញយកម្ចាស់ពាន Ballon d'Or ៥សម័យនេះឡើយ បន្ទាប់ពីភ្នាក់ងាររបស់គេគឺលោក Jorge Mendes បានស្នើឲ្យមានការចរចាទិញយកដោយសារគេមិនចង់បន្តស្នាក់នៅក្លិប Manchester United ដោយសារគ្មានកៅអីលេង Champions League ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ Real Madrid ជាក្លិបដែលគេចំណាយពេល៩ឆ្នាំស្នាក់នៅជាមួយនិងជាគូប្រជែងដ៏ធំរបស់ Atletico Madrid ដែលជាក្លិបស្ថិតក្នុងទីក្រុង ម៉ាឌ្រីដ ប្រទេស អេស្ប៉ាញ ដូចគ្នាដូច្នេះហើយទើបអ្នកគាំទ្រមិនទទួលស្វាគមន៍គេឡើយ។

អ្នកគាំទ្រ Atletico Madrid 
អ្នកគាំទ្រ Atletico Madrid 

យ៉ាងណាមិញ ក្រោយការបង្ហោះរូបភាពអ្នកគាំទ្រ Atletico លើកផ្ទាំងរូបភាពថា "CR7 មិនស្វាគមន៍នៅទីនេះឡើយ" ស្រាប់តែ Ronaldo ឆ្លើយតបវិញដោយប្រើ សញ្ញាសើចលាយយំ ទៅវិញចំនួន៤។

សាររបស់ Cristiano Ronaldo 
សាររបស់ Cristiano Ronaldo 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...