គ្រាប់ទី២យប់មិញ Rashford អូសពីក្រោមម្នាក់ឯងមកស៊ុតបញ្ចូលទី! Man UTD កក់កៅអីទៅវគ្គ៨ក្រុមពាន EFL ក្រោយលត់ Burnley ២-០ (មានវីដេអូ) - TrueID

គ្រាប់ទី២យប់មិញ Rashford អូសពីក្រោមម្នាក់ឯងមកស៊ុតបញ្ចូលទី! Man UTD កក់កៅអីទៅវគ្គ៨ក្រុមពាន EFL ក្រោយលត់ Burnley ២-០ (មានវីដេអូ)

December 22, 2022

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានកក់កៅអីឡើងទៅវគ្គ៨ក្រុម ពានរង្វាន់ EFL Cup បន្ទាប់ពីបានយកឈ្នះក្រុម Burnley នៅក្នុងទឹកដីរបស់ខ្លួន នាកីឡដ្ឋាន Old Trafford ក្នុងលទ្ធផល២ទល់នឹង០។

ក្នុងការប្រកួតនេះ សង្កេតឃើញថា ខ្សែការពារស្លាបស្ដាំ Man UTD កីឡាករ Wan Bissaka បានបង្ហាញខ្លួន លើទីលានវិញហើយ ក្រោយបាត់មុខអស់មួយរយៈធំ។ មិនត្រឹមតែប៉ុណ្ណោះ រូបគេ ក៏ជាអ្នកបញ្ជូនគ្រាប់ទី១ ឲ្យខ្សែបម្រើ Christian Eriksen ស៊ុតផងដែរ។

ហើយបើនិយាយដល់គ្រាប់ទី២ គឺពិតជាអស្ចារ្យ ពោលគឺខ្សែប្រយុទ្ធ Marcus Rashford បានប្រើល្បឿនអូសបាល់ពីក្រោមម្នាក់ឯង ជ្រែកខ្សែការពារ Burnley ជាច្រើនរូបមកស៊ុតបញ្ចូលទី៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ហាយឡាយខាងក្រោម៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...