អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Tottenham កីឡាករ Son Heung-min នៅតែបង្ហាញថ្វីជើងបញ្ចប់ទីបានល្អដដែលក្នុងការប្រកួតទល់នឹង Leicester City កាលពីយប់មិញ។
ជាការពិតណាស់ នៅក្នុងវគ្គទីមួយ ក្រុមម្ចាស់ផ្ទះ Spurs ហាក់វាយសម្រុកខ្លាំងមកមើល Leicester រហូតពួកគេអាចរកគ្រាប់បានសម្រេចពីការតែតបាល់របស់ Kane ក្រោយទទួលបានការបញ្ជូនយ៉ាងល្អពី Son ហើយ វាជាគ្រាប់តែមួយគត់ក្នុង៤៥នាទីដំបូង។
លុះឈានដល់វគ្គទី២ បានតែ១៥នាទីប៉ុណ្ណោះ Son ក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ដើម្បីបង្កើនការនាំមុខចំនួនពីរគ្រាប់។ មកដល់ទីនាទី៧៩ Son ដដែលបានព្រលះមួយជើងឆ្វេងកោងចូលទីយ៉ាងស្អាតពីលើដំបូលទូកយ៉ាងអស្ចារ្យ ខណៈ នាទីទី ៩០+១ ទៅហើយ Leicester អាចវាយបកបានមួយគ្រាប់វិញដោយ Kelechi Iheanacho ធ្ចើឲ្យចប់ការប្រកួត Spurs បានយកឈ្នះ Leicester ក្នុងលទ្ធផល ៣ទល់នឹង១៕