បរទេស៖ កាលពីម្សិលមិញនេះគ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola និងលោក Koeman គ្រូបង្វឹករបស់ក្រុម FC Barcelona បានណាត់គ្នាលេងវាយកូនហ្គោល។ ក្រុមលោក Pep និងកូនប្រុសប្រកួត ជាមួយ ក្រុមលោក Koeman និងកូនប្រុសគាត់ ជាលទ្ធផលក្រុមលោក Pep Guardiola ជាអ្នកឈ្នះ។
លោក Pep Guardiola គាត់ក៏បានអបអរលោក Koeman ផងដែរក្នុងការបន្តជាគ្រូបង្វឹក Barcelona នារដូវកាលក្រោយផងដែល។ គួរបញ្ជាក់លោក Pep Guardiola គឺជាអ្នកដែលចូលចិត្តវាយកូនបាល់ខ្លាំងបំផុតដោយលោកចូលចិត្តលេងជាមួយកូនប្រុសរបស់គាត់ Marius ហើយកាលពីឆ្នាំ ២០១៨ លោកធ្លាប់អញ្ជើញលោក Tommy Fleetwood កីឡាករវាយកូនហ្គោលអាជីពមកសាកល្បងប្រកួតមិត្តភាពទៀតផង៕
ប្រភព៖ Daily Mail