បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappe នៃក្លិប Paris Saint-Germain បានចេញមុខមកវាយបកទៅកាន់ ប្រធានសហព័ន្ធកីឡាបារាំង គឺលោក Noel Le Graet បន្ទាប់ពីលោកបានប្រើប្រាស់សម្ដីមិនផ្ដល់ការគោរពទៅកាន់ លោក Zinedine Zidane។
លោក Le Graet បាននិយាយថា Zidane ចង់ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ឬទៅណាក៏ទៅចុះ លោកមិនខ្វល់នោះឡើយ ហើយក៏មិនចង់បញ្ចប់តំណែងលោក Didier deschamps ដែលជាគ្រូបច្ចុប្បន្នរបស់ក្រុមមាន់គកបារាំងដែរ។
លោក Deschamps ទើបតែបានបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៦ ជាមួយក្រុមជម្រើសជាតិបារាំង ដែលមានន័យថា Zidane ដែលលេចឮដំណឹងយូរមកហើយថាចាប់អារម្មណ៍មកដឹកនាំជម្រើសជាតិបារាំងនោះ គឺអស់ឱកាសក្នុងការទទួលការងារនេះហើយ។
Zidane ដែលធ្លាប់ដឹកនាំ Real Madrid ឲ្យឈ្នះពាន Champions League បីរដូវកាលជាប់គ្នា គឺជាអតីតកីឡាករឆ្នើមម្នាក់ដែលបានឈ្នះ Ballon d'Or ឆ្នាំ១៩៩៨ និងបានជួយក្រុមជម្រើសជាតិបារាំងលើកពានបាល់ទាត់ពិភពលោកក្នុងឆ្នាំនោះផងដែរ។
ដូច្នេះហើយទើប Mbappe បានចេញមុខមកវាយបកទៅលើ Le Graet ថា៖
ប្រភព៖ sportskeeda