បរទេស៖ ខណៈដែលត្រូវអស់កុងត្រាជាមួយក្លិបបារាំង Lyon ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Memphis Depay នឹងត្រូវចាកចេញទៅក្លិបថ្មីដោយគ្មានតម្លៃខ្លួន ក្នុងនោះក្លិប Barcelona គឺជាគោលដៅទី១ដែលរូបគេអាចនឹងផ្លាស់ទៅលេង។
ស្របពេលជាមួយគ្នានេះបើតាមគេហទំព័រ Sport បានឲ្យដឹងថាបើទោះបីជាមិនទាន់ប្រកាសថាយកបាន Depay មករួមក្រុមក៏ពិតមែន ប៉ុន្តែក្លិបមួយនេះបានធ្វើការដាក់លក់អាវដែលមានឈ្មោះរូបគេនៅក្នុងវែបសាយរបស់ខ្លួនកាលពីម្សិលមិញនេះ។ គួរបញ្ជាក់ដែរថាក្រៅពី Barcelona ក្លិបអ៊ីតាលី Juventus ក៏កំពុងព្យាយាមផ្ទេរយករូបគេទៅរួមក្រុមផងដែរ៕
ប្រភព៖ sportsmole