ព័រទុយហ្គាល់៖ បងស្រីរបស់កំពូលខ្សែប្រយុទ្ Cristiano Ronaldo គឺ អ្នកនាង Katia Aveiro បានបង្ហាញអំពីការយល់ឃើញថា កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ អាចនឹងមានមុខនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បន្តទៀតដែលពេលនោះរូបគេនឹងឈានចូលដល់វ័យ៤១ឆ្នាំ។
ជាការពិតណាស់ វាជារឿងដ៏ភ្ញាក់ផ្អើលមែនទែន ខណៈថ្មីៗនេះ Ronaldo និង ព័រទុយហ្គាល់ បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងលទ្ធផល ១ទល់នឹង០ យ៉ាងសោកស្តាយបំផុត។ បរាជ័យនេះក៏បានធ្វើឲ្យអ្នកគាំំទ្ររបស់ Ronaldo សោកសៅមែនទែនពីព្រោះពួកគេគិតថាវាជាការបង្ហាញខ្លួនចុងក្រោយរបស់គេក្នុងពានរង្វាន់ World Cup ព្រោះបច្ចុប្បន្នគេមានវ័យ៣៧ឆ្នាំទៅហើយ។
Katia បាននិយាយថា៖
ប្រភព៖ sportskeeda