បរទេស៖ កាលពីល្ងាចមិញ ក្រុម Paris Saint-Germain បានជួបតទល់គ្នាជាមួយក្រុមម្ចាស់ផ្ទះ Gamba Osaka របស់ប្រទេស ជប៉ុន នៅក្នុងការប្រកួតមិត្តទេសចរណ៍មុនបើករដូវកាលថ្មី ២០២២-២០២៣។
ជាការពិតណាស់ នៅក្នុងការប្រកួតនោះ PSG ពិតជាធ្វើបានល្អមែនទែន ដោយពួកគេទទួលជ័យជម្នះទៅលើក្រុម Gamba ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ២។
គួរបញ្ជាក់ថា ៦ គ្រាប់របស់ PSG គឺរកបានដោយ Pablo Sarabia នៅនាទីទី ២៨, Neymar រកបាន ២គ្រាប់ នៅនាទីទី ៣២ (P) និង ៦០, Nonu Mendes រកបាននៅនាទីទី ៣៧, Lionel Messi នៅនាទីទី ៣៩ និងគ្រាប់ចុងក្រោយរកបានដោយ Kylian Mbappe (P) នៅនាទីទី ៨៦។
ដោយឡែក ២ គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Gamba គឺរកបានដោយ Keisuke Kurokawa នៅនាទីទី ៣៤ និង មួយគ្រាប់ទៀតរកបានដោយ Hiroto Yamami នៅនាទីទី ៧០។
យ៉ាងណាមិញ សម្រាប់ការប្រកួតម្សិលមិញ យើងក៏ចាប់អារម្មណ៍ខ្លាំងទៅលើគ្រាប់ទី ២ របស់ Neymar នៅនាទីទី ៦០ ផងដែរ ដែលមួយគ្រាប់នេះកើតឡើងតាមរយៈការបញ្ជូនចោះខ្សែការពាររបស់ក្រុមគូប្រកួតយ៉ាងល្អឥតខ្ចោះ រហូតដល់ចុងក្រោយ Neymar បានសម្រេចមួយគ្រាប់នេះបានជូន PSG៕
ដើម្បីជ្រាបច្បាស់សូមទស្សានាវីដេអូខាងក្រោម៖