អបអរសាទរ! Messi ឈ្នះពានដ៏ពិសេសមួយនេះ ជាលើកដំបូងបង្អស់ក្នុងអាជីព - TrueID

អបអរសាទរ! Messi ឈ្នះពានដ៏ពិសេសមួយនេះ ជាលើកដំបូងបង្អស់ក្នុងអាជីព

January 7, 2023

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន Champion of Champions ជាលើកដំបូងបង្អស់ក្នុងអាជីពរបស់ខ្លួន ដោយបានយកឈ្នះ Kylian Mbappe និងជើងឯក Formula 1 គឺ Max Verstappen ផងដែរ។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

​ពាននេះជាពានរៀបចំឡើងដោយទស្សនាវដ្ដី L'Equipe ខណៈដែល Messi បានឈ្នះក៏ដោយសាររូបគេ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ កាលពីខែធ្នូកន្លងទៅ។​

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

Messi ទទួលបានចំណាត់ថ្នាក់លេខ១ មាន ៨០៨ ពិន្ទុ ខណៈដែល Mbappe ទទួលបាន ៣៨១ ពិន្ទុ ។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

អត្តពលិកដទៃទៀតដូចជា វីរបុរសតេនីស Rafael Nadal ទទួលបានលេខ៣មាន ២៨៥ពិន្ទុផងដែរ។ ​អ្នកជិះកង់សញ្ជាតិបែលស៊ិក Remo Evenopoel ទទួលបានលេខ៤ មាន ២៥២ ពិន្ទុ ស្របពេល Max Verstappen ជើងឯកប្រណាំងឡាន Formula 1 នៅចំណាត់ថ្នាក់លេខ៥​មាន ១៩៦ពិន្ទុ តាមមកដោយ Karim Benzema ទទួលបាន ១៩៥ ពិន្ទុ៕

Rafael Nadal 
Rafael Nadal 
Max Verstappen 
Max Verstappen 
ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...