អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថានឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Raheem Sterling ចាកចេញពីក្លិប បើទោះបីជារូបគេទើបតែផ្ទេរមកកាលពីរដូវក្ដៅមុនក៏ដោយ។
Sterling បានចាកចេញពី Manchester City និងផ្ទេរមកទឹកដី Stamford Bridge ក្នុងកុងត្រារយៈពេល៥ឆ្នាំ ប៉ុន្តែអាជីពរបស់គេនៅ Chelsea ហាក់មិនសូវកាក់កបឡើយ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ រកបានតែ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន១៥ប្រកួតនៅ Premier League ដូច្នេះហើយទើប Football Insidet ចុះផ្សាយថា ភាគីលោក Graham Potter នឹងដោះលែងឲ្យគេចាកចេញក្រោយឆក់យក Mykhailo Mudryk បានហើយ៕
ប្រភព៖ thesun