បរទេស៖ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា ក្លឹបបានអនុវត្តន៍លក្ខខណ្ឌបន្ថែមរយៈពេលមួយឆ្នាំក្នុងកិច្ចសន្យារបស់កីឡាករវ័យបួននាក់។
Diogo Dalot, Fred, Marcus Rashford និង Luke Shaw សុទ្ធតែមានកិច្ចព្រមព្រៀងដែលនឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែក្នុងកុងត្រារបស់ពួកគេ នីមួយៗសុទ្ធតែមានជម្រើសអាចបន្ថែមរយៈពេល១២ខែទៀត ។
ជាមួយគ្នានេះ ការសម្រេចចិត្ត ក្នុងការបន្តកុងត្រា ត្រូវបានអនុវត្ត ដូច្នេះមានន័យថា កីឡាករទាំង៤ខាងលើ នឹងត្រូវបន្តស្នាក់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០២៤ ។
នៅក្នុងបទសម្ភាសន៍ បទប៉ះក្រុម Nottingham Forest នៅថ្ងៃអង្គារសប្តាហ៍ក្រោយ លោក Ten Hag ត្រូវបានសួរ ទាក់ទងនឹងអនាគតរបស់កីឡាករទាំងបួន។
គាត់បានប្រាប់ Zarah Connolly នៅក្នុងបទសម្ភាសន៍ថា៖
ប្រភព៖ AF