ល្អអត់? លោក Ten Hag នឹងផ្ដល់ឱកាសឲ្យយុវជនវ័យក្មេងរូបនេះបានវិលត្រឡប់មកលេងនៅ Man UTD វិញ - TrueID

ល្អអត់? លោក Ten Hag នឹងផ្ដល់ឱកាសឲ្យយុវជនវ័យក្មេងរូបនេះបានវិលត្រឡប់មកលេងនៅ Man UTD វិញ

June 15, 2022

អង់គ្លេស៖ លោកគ្រូបង្វឹក Erik Ten Hag នៃក្លិប Manchester United ចង់ឲ្យ ខ្សែបម្រើ Facundo Pellistri មានឱកាសបានពិសោធន៍សមត្ថភាពនៅទឹកដី Old Trafford សាជាថ្មីបន្ទាប់ពីចាកចេញទៅលេងខ្ចីជើងនៅក្លិប Alaves កាលពីរដូវកាលមុន។

Pellistri ត្រូវលោក Ole Gunnar Solskjaer អតីតគ្រូរបស់ Man United ទិញយកគេពីក្លិប Penarol ប៉ុន្តែបានត្រឹមចូលលេងក្នុងក្រុមឈុតធំរបស់ បិសាចក្រហមនៅការប្រកួតបើករដូវកាលមុនទល់នឹងក្លិប Derby County ។

កំលុងពេលខ្ចីជើងនៅ Alaves គឺ Facundo Pellistri បានចូលលេង២១ប្រកួត ប៉ុន្តែមិនបានស៊ុតបញ្ចូលទីសូម្បី១គ្រាប់តែទោះយ៉ាងណាក៏ដោយក៏លោក Ten Hag នៅតែចង់ផ្ដល់ឱកាសឲ្យ Pellistri បានបង្ហាញសមត្ថភាពខណៈដែលរូបគេអាចនឹងត្រូវដាក់ឲ្យក្លិបផ្សេងខ្ចីជើងទៀតនៅរដូវកាលថ្មីខាងមុខ។

លោក Ten Hag បាននិយាយថា៖

លោកគ្រូបង្វឹក Erik Ten Hag
លោកគ្រូបង្វឹក Erik Ten Hag

ប្រភព៖​ mirror

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...