អង់គ្លេស៖ ក្លិប Manchester United នឹងមិនផ្ដល់អាវលេខ៧ដល់ ខ្សែប្រយុទ្ធ Wout Weghorst នោះឡើយ ដោយសារក្លិបសន្យាទៅកាន់ Joao Felix ហើយថាបើសិនគេផ្ទេរមកគឺក្លិបនឹងផ្ដល់អាវលេខ៧ឲ្យភ្លាម។
ថ្មីៗនេះ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Man UTD កំពុងចរចាជាមួយ Besiktas ក្នុងការទិញយក Weghorst ដែលកំពុងលេងខ្ចីជើងនៅក្លិប Burnley ហើយកីឡាកររូបនេះក៏បានបើកភ្លើងខៀវរួចហើយដែរ។
យ៉ាងណាមិញ លោក Richard Arnold បានសន្យាជាមួយ Felix ដែលជាខ្សែប្រយុទ្ធរបស់ Atletico Madrid ហើយថានឹងផ្ដល់អាវលេខ៧ដល់រូបគេ ស្របពេលលេចឮថា ក្លិបបានចរចាជាមួយ Atletico Madrid ដើម្បីទិញយកកីឡាករវ័យក្មេងសញ្ជាតិព័រទុយកាល់ម្នាក់នេះ។
Felix បានផ្ទេរមកកាន់ទឹកដី Wanda Metropolitano កាលពីឆ្នាំ២០១៩ និងរកបាន៣៨គ្រាប់ និងបញ្ជូនបាល់១៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៣០ប្រកួត ដែលជាតួលេខមួយដែលមិនសូវធ្វើឲ្យលោក Diego Simeone ពេញចិត្តព្រោះតម្លៃខ្លួនគេគឺដល់ទៅ ១១៣លានផោន(ស្មើនឹងប្រមាណ ១៣៧.៥ លានដុល្លារ)៕
យ៉ាងណាមិញ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Joao Felix បានយល់ព្រមផ្លាស់មកក្លិប Chelsea ហើយក្នុងលក្ខខណ្ឌខ្ចីជើង ដោយមិនអាចទិញផ្ដាច់បានឡើយ៕
ប្រភព៖ thesun