អីយ៉ាស់! គ្រូថ្មី Real Madrid សម្លឹងឃើញកីឡាកររបស់ Chelsea និង Everton ២រូបនេះហើយ - TrueID

អីយ៉ាស់! គ្រូថ្មី Real Madrid សម្លឹងឃើញកីឡាកររបស់ Chelsea និង Everton ២រូបនេះហើយ

June 21, 2021

អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន Metro បានឲ្យដឹងថា អ្នកចាត់ការថ្មីរបស់ក្លិបស្ដេចស Real Madrid លោក Carlo Ancelotti ចង់នាំយកអតីតកីឡាកររបស់ខ្លួននៅក្លិបEverton គឺកីឡាករ Dominic Calvert-Lewin មកកាន់កីឡដ្ឋាន Bernabeu និងមើលឃើញខ្សែរប្រយុទ្ធក្លិបChelsea កីឡាករ Timo Werner ជាជម្រើសបន្ទាប់។

កីឡាករ Calvert-Lewin
កីឡាករ Calvert-Lewin

Calvert-Lewin ជាខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ដែលរកគ្រាប់បាល់បាន២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩ប្រកួតសម្រាប់ក្លិបស្ករគ្រាប់ Everton កាលពីរដូវកាលកន្លងទៅនេះ។ ហើយថ្វីត្បិត ក្លិប Everton អាចនឹងមានការស្ទាក់ស្ទើរក្នុងការដោះលែងកីឡាករសំខាន់រូបនេះក្ដី ប៉ុន្ដែលោកAncelotti ក៏កំពុងពិចារណានាំយកកីឡាករ Timo Werner សម្រាប់រដូវក្ដៅនេះ។

កីឡាករ Timo Werner
កីឡាករ Timo Werner

Werner វ័យ ២៥ឆ្នាំ ទើបមក StamfordBridge បាន១រដូវកាល ដោយរកគ្រាប់បាល់បានតែ ១២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៥២ប្រកួត ប៉ុន្ដែកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ ក៏បានរួមចំណែកជួយក្រុមលោក ThomasTuchel ឈ្នះពានរង្វាន់ Champions League ផងដែរ។

គួររម្លឹកបន្ដិចថា លោក Ancelotti គ្រូបង្វឹកវ័យ ៦១ឆ្នាំ គឺជាអតីតអ្នកចាប់ការក្លិប Real Madrid រយៈពេល ២ឆ្នាំផងដែរ នៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ ហើយទើបត្រូវបានក្លិបយកនៅអេស្ប៉ាញមួយនេះតែងតាំងលោកជាអ្នកចាត់ការថ្មី ក្រោយការចាកចេញរបស់លោក Zinedine Zidane

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...