កាលវិភាគប្រកួតសាឡើងវិញរវាង Man UTD នឹង Liverpool ត្រូវបានប្រកាសជាផ្លូវការហើយ - TrueID

កាលវិភាគប្រកួតសាឡើងវិញរវាង Man UTD នឹង Liverpool ត្រូវបានប្រកាសជាផ្លូវការហើយ

May 6, 2021

អង់គ្លេស៖ ក្រុម Manchester United បានបញ្ជាក់ថា ការប្រកួតរបស់ពួកគេទល់នឹងក្រុម Liverpool ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតសាជាថ្មី ខណៈពេលវេលាប្រកួតគឺតម្រូវឱ្យលេងនៅថ្ងៃអាទិត្យ ទី ១៣ ខែ ឧសភា ខាងមុខនេះ។

ការតវ៉ារបស់អ្នកគាំទ្រ Man UTD
ការតវ៉ារបស់អ្នកគាំទ្រ Man UTD

គួររម្លឹកថា ការប្រកួតរបស់ក្រុមទាំងពីរត្រូវបានពន្យាពេលប្រកួតកាលពីសប្តាហ៍មុន ដោយសារតែអ្នកគាំទ្ររបស់ Man UTD បានចូលទៅបាតុកម្មតវ៉ា ដល់ក្នុងកីឡដ្ឋាន Old Trafford ផ្ទាល់តែម្តង។ តាមសេចក្តីរាយការណ៍ មូលហេតុដែលអ្នកគាំទ្រហាក់ខឹងសម្បារបែបនេះគឺដោយសារតែពួកគេមិនពេញចិត្តចំពោះការដឹកនាំរបស់ម្ចាស់ភាគហ៊ុន ត្រកូល TheGlazers បានចូលដៃជាមួយផែនការ Super League។

ការតវ៉ារបស់អ្នកគាំទ្រ Man UTD
ការតវ៉ារបស់អ្នកគាំទ្រ Man UTD

យ៉ាងណាមិញ ការប្រកួតនឹងត្រូវបានប្រកួតឡើងវិញនៅថ្ងៃទី ១៣ ខែ ឧសភានេះវិញហើយ ប៉ុន្តែយ៉ាងណាក្រុម Man UTD ហាក់ទទួលរងសម្ពាធខ្លះៗ ដោយសារតែពួកគេត្រូវមានការប្រកួតលីគ ៣ប្រកួតជាប់ៗគ្នា ត្រឹមរយៈពេលតែ ៥ ថ្ងៃ៕

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...