អង់គ្លេស៖ លោក Pat Nevin បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងលេងអន់ជាង Romelu Lukaku ទៅទៀតបើសិនរូបគេផ្ទេរមកក្លិប Chelsea មែននោះ។
ខ្សែប្រយុទ្ធ Cristiano Ronaldo ខ្សែប្រយុទ្ធ Romelu Lukaku អ្នកកាសែត Fabrizio Romano ទើបតែរាយការណ៍ថាភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes កំពុងបញ្ចុះបញ្ចូលក្លិប Chelsea ឲ្យចុះកុងត្រាយកម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះ បន្ទាប់ពីទទួលបានចម្លើយបដិសេធម្ដងរួចមកហើយ។
ខ្សែប្រយុទ្ធ Cristiano Ronaldo លោក Todd Boehly ជាម្ចាស់ក្លិប Chelsea បានសួរយោបល់ លោក Thomas Tuchel ជាគ្រូបង្វឹកទាក់ទងនឹងការទិញយក Ronaldo តែលោក Tuchel បានបដិសេធ។
លោក Thomas Tuchel ឥលូវនេះស្រាប់តែលោក Nevin បានចេញមុខនិយាយថា៖
ខ្ញុំគិតថា Ronaldo អាចមិនស័ក្តិសមជាង Lukaku សម្រាប់ Chelsea ទៅទៀត។ នៅពេល Lukaku ចុះកុងត្រានៅរដូវកាលមុន គ្រប់គ្នាគិតថាគេជាបំណែកមួយដែលក្លិបបាត់បង់ ប៉ុន្តែខ្ញុំគិតថាការចុះកុងត្រាយកគេធ្វើឲ្យ Thomas Tuchel ត្រូវគ្រវែងស្ទាយ៍ នៃការលេងរបស់គេទៅក្រៅបង្អួច គឺ Thomas នេះហើយជាអ្នកចង់បានគេ។ ខណៈ Ronaldo ស៊ុតបញ្ចូលទីបានច្រើនគ្រាប់នោះ បើមិនគិតពីគ្រប់បាល់ វាដូចជាអ្នកលេងមានគ្នាតែ១០នាក់អ៊ីចឹងដែលនោះអ្នកមិនអាចធ្វើបែបនេះនៅ Premier League និងមានការប្រកួតប្រជែងខ្ពស់ឡើយ។ អ្នកគាំទ្រ Chelsea ខ្លះប្រហែលស្រលាញ់ការដែលក្លិបយកគេបានតែក្នុងករណីខ្លះ ជាច្រើនឆ្នាំក្រោយមក Chelsea អាចនឹងក្លាយជាទៅជាកន្លែងលេងសៀក។ បើពួកគេចង់តាមឲ្យទាន់ Man City គឺមិនអាចក្លាយជាកន្លែងលេងសៀកបានទេ។ បើសិនគេមកចូលរួមមែន ក្លិបត្រូវប្រាប់គេថាគេមិនអាចចូលលេងរាល់ការប្រកួតទេហើយអាចលេងបានត្រឹម៤៥នាទី ហើយគេត្រូវបញ្ចេញកម្លាំងលេងជាក្រុម។ បើសិនគេព្រមមែន វានឹងក្លាយជាការចុះកុងត្រាដ៏អស្ចារ្យបំផុតសម្រាប់ Chelsea ។ — លោក Pat Nevin លោក Pat Nevin ប្រភព៖ metro