ទំនងអត់? លោក Pep សុំឲ្យ Man City ចុះហត្ថលេខាយកជម្រើសជាតិអង់គ្លេសរូបនេះ នៅរដូវកាលក្រោយ - TrueID

ទំនងអត់? លោក Pep សុំឲ្យ Man City ចុះហត្ថលេខាយកជម្រើសជាតិអង់គ្លេសរូបនេះ នៅរដូវកាលក្រោយ

September 13, 2021

អង់គ្លេស៖ គ្រូបង្វឹកក្រុមមេឃខៀវManchesterCity លោក​ Pep Guardiola ត្រូវគេរាយការណ៍ថាបានស្នើសុំឲ្យក្លិបចុះហត្ថលេខាយកខ្សែបម្រើ Kalvin Phillips របស់ក្រុមLeeds United នៅពេលទីផ្សារដោះដូរកីឡាករ នារដូវក្ដៅក្រោយ។

Phillips 
Phillips 

ពិតណាស់ Phillipsជាកីឡាករសំខាន់មួយរូបរបស់ Leeds ដោយបានបង្ហាញខ្លួនចំនួន២១៥ប្រកួតសម្រាប់ក្រុម ចាប់ពីតាំពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៤ រហូតបានជួយក្រុមលោក ​Marcelo Bielsa ឡើងមកលេងនៅលីគកំពូលអង់គ្លេស PremierLeague សាជាថ្មី។

មិនតែប៉ុណ្ណោះ គេក៏ក្លាយជាមាជិកសំខាន់នៃក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate ផងដែរ ដោយបានចូលលេងគ្រប់ការប្រកួតទាំងអស់កំលុងព្រឹត្ដិការណ៍ EURO 2020 កន្លងទៅ។

Phillips 
Phillips 

ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀត នៅទឹកដី Elland Road ហើយបើយោងតាមFichajes បានឲ្យដឹងថា លោក ​​Pep បានស្នើសុំក្លិបMan City ចុះហត្ថលេខាលើរូបគេ នៅមុនពេលរដូវកាល ២០២២/២០២៣ចាប់ផ្ដើម ដើម្បីបង្កើតការប្រកួតប្រជែងជាមួយនឹងខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Rodri។

Rice  និង Phillips 
Rice  និង Phillips 

គួរឲ្យដឹងដែរថា ថ្មីៗនេះManCity ក៏ត្រូវគេដឹងថា បានចាប់អារម្មណ៍លើ Declan Rice របស់ West Ham United និង Jude Bellingham របស់ Brussia Dortmund ផងដែរ ខណៈដែល Fernandinhoត្រូវគេរំពឹងថានឹងចាកចេញពីទឹកដី Etihad ដោយគ្មានតម្លៃខ្លួននាខែមិថុនា ឆ្នាំក្រោយ៕

ប្រភព៖​ sportsmole

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...