ញាកសាច់! ទិន្នន័យថ្មីមួយបានបង្ហាញថា វត្តមាន Messi បានជួយឱ្យ PSG ចំណេញប្រាក់កប់ក្តោងរហូតដល់ទៅ... - TrueID

ញាកសាច់! ទិន្នន័យថ្មីមួយបានបង្ហាញថា វត្តមាន Messi បានជួយឱ្យ PSG ចំណេញប្រាក់កប់ក្តោងរហូតដល់ទៅ...

September 23, 2022

បរទេស៖ វត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍ថា បានជួយឱ្យក្លិបយក្ស បារាំង ParisSaint-Germain ចំណេញប្រាក់កប់ក្តោង។

ជាការពិតណាស់ នៅរដូវក្តៅឆ្នាំ ២០២១ ក្លិបអ្នកមានPSG ចុះកុងត្រាយកបាន Lionel Messi ពី Barcelona ដោយឥតគិតថ្លៃអមជាមួយកុងត្រារយៈពេល ២ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៣, ក្នុងនោះខ្សែប្រយុទ្ធវ័យ៣៥ ឆ្នាំក៏មិនបានធ្វើឱ្យក្លិបខកចិត្តនោះដែរដោយរូបគេបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្លិបឈ្នះពាន Ligue 1 ឡើងវិញនៅរដូវកាល ២០២១-២០២២។

រូបភាព
រូបភាព

ទន្ទឹមនឹងនេះវត្តមានរបស់ Messiក៏បានជួយឱ្យក្លិបរកប្រាក់ចំណូលបានច្រើនសន្ធឹកសន្ធាប់ផងដែរដោយថ្មីៗនេះទំព័រ El Economista បានចុះផ្សាយថា ចាប់តាំងពីម្ចាស់ពានBallon d’Or ៧ សម័យមកដល់ទឹកដី បារាំង PSG បានចំណេញប្រាក់រហូតដល់ទៅ ៦១២ លានផោន ឬប្រមាណជា (៦៨៨លានដុល្លារអាមេរិក) ឯណោះ។

រូបភាព
រូបភាព

ប្រភពដដែលបានបន្ថែមថា ក្នុងរយៈពេល ១២ខែ ចាប់តាំងពី Messi ជាន់ជើងលើទឹកដី Parc desPrinces ក្លិបជើងឯក Ligue 1 បានកើនឡើងប្រាក់ចំណូលចំនួន ១៣% បន្ទាប់ពីមានក្រុមហ៊ុនថ្មីចំនួន ២ បានចូលរួមឧបត្ថម្ភ ក្នុងនោះមាន DiorPlayBetR និងក្រុមហ៊ុនស្បែកជើងប៉ាតាយីហោម៉ាក GOAT។

រូបភាព
រូបភាព

បន្ថែមពីនេះទៀតប្រភពខាងលើបានអះអាងថាក្លិបយក្សបារាំងបានលក់អាវអស់គ្មានសល់រហូតដល់ទៅ ១ លានអាវសម្រាប់រដូវកាលនេះ,ក្នុងនោះគ្រាន់តែអាវដែលមានឈ្មោះរបស់ Messi គឺមានចំនួន ៦០% នៃចំនួនអាវសរុប៕

រូបភាព
រូបភាព

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...