ចប់ហើយ! អ្នកគាំទ្រហួសចិត្តគ្រប់គ្នា ក្រោយឃើញវីដេអូ Hazard ញាក់កីឡាករ ១ ទល់ ១ អត់ដា»_ច់(មានវីដេអូ) - TrueID

ចប់ហើយ! អ្នកគាំទ្រហួសចិត្តគ្រប់គ្នា ក្រោយឃើញវីដេអូ Hazard ញាក់កីឡាករ ១ ទល់ ១ អត់ដា»_ច់(មានវីដេអូ)

September 6, 2022

បរទេស៖ អ្នកគាំទ្របានបង្ហាញការហួសចិត្តគ្រប់គ្នា ក្រោយឃើញ EdenHazard ដែលធ្លាប់តែជាជើងក្រឡុកម្នាក់ប៉ុន្តែបែជាញាក់ខ្សែការពារម្នាក់លែងដាច់ទៅវិញ។

Eden Hazard
Eden Hazard

ជាការពិតណាស់ Hazard បន្ទាប់ពីផ្លាស់ពី Chelsea មកកាន់Real Madrid នៅឆ្នាំ ២០១៩ រូបគេហាក់ធ្លាក់ទម្រង់លេងខ្លាំងគួរឱ្យកត់សម្គាល់ជាពិសេសបូករួមទាំងការរបួសញឹកញាប់ផងនោះ វាបានធ្វើឱ្យគាត់មិនសូវបានបង្ហាញខ្លួនច្រើននៅលើទីលានជាមួយក្រុមអធិរាជសឡើយ។

Eden Hazard
Eden Hazard

ជាថ្មីម្តងទៀតប្រហែលជាប៉ុន្មានថ្ងៃមុននេះ នៅក្នុងពេលហ្វឹកហាត់ដល់វគ្គញាក់ ១ ទល់នឹង ១, Hazardហាក់ធ្វើឱ្យគ្រប់គ្នាហួសចិត្តមែនទែន បន្ទាប់ពីរូបគេមិនអាចញាក់ខ្សែការពារម្នាក់បាន,ខណៈពីមុនគ្រប់គ្នាបានដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក រូបនេះគឺអ្នកនាំលេងនិងជាអ្នកដែលមានជំនាញញាក់បាល់យ៉ាងប៉ិនប្រសព្វម្នាក់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ (នាទី ១:៣២)

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...