Lescott ចង់ឲ្យ Man City ចុះហត្ថលេខាយកម្នាក់នេះវិញ បន្ទាប់ពីខកខានក្នុងការផ្ទេរ Kane និង Ronaldo - TrueID

Lescott ចង់ឲ្យ Man City ចុះហត្ថលេខាយកម្នាក់នេះវិញ បន្ទាប់ពីខកខានក្នុងការផ្ទេរ Kane និង Ronaldo

August 30, 2021

អង់គ្លេស៖ អតីតខ្សែការពារកណ្ដាលក្លិបមេឃខៀវManchester​ City លោក ​Joleon Lescott ចង់ឲ្យអតីតក្លិបរបស់ខ្លួនចុះហត្ថលេខាយកខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប BayernMunich បន្ទាប់ពីបរាជ័យក្នុងការផ្ទេរ Harry Kane និង​​ Cristiano Ronaldo ។

Lewandowski
Lewandowski

ជាការពិត Man Cityបានចិញ្ចឹមចិត្ដចង់បាន Kane មកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេណាស់នៅទីផ្សារដោះដូររដូវក្ដៅនេះ  ប៉ុន្ដែក្ដីសង្ឃឹមនោះត្រូវរលាយបន្ទាប់ពីប្រធានក្រុមអង់គ្លេសរូបនេះ បានប្រកាសថាគេនឹងស្នាក់នៅក្រុម​ Spurs បន្ដទៀត។

Kane
Kane

ហើយថ្មីៗនេះដែរ Man Cityស្រាប់តែបានចូលខ្លួនទៅពិភាក្សា អំពីលទ្ធភាពក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Ronaldo វិញម្ដង។ តែក្រោយពួកគេបានដកថយវិញហើយនៅទីបំផុតក្រុមគូប្រជែង Man United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមJuventus  ក្នុងនាំយកRonaldo ទៅកាន់ទឹកដី Old Trafford សាជាថ្មី។

Ronaldo
Ronaldo

ទោះយ៉ាងណា គេនៅតែជឿថាលោកគ្រូបង្វឹកPepGuardiola ត្រូវការខ្សែប្រយុទ្ធបន្ថែម មុនពេលទីផ្សារដោះកីឡាករដូរបិទទ្វារហើយលោក Lescott ជឿជាក់ថា Lewandowski គឺជាបេក្ខជនដ៏ល្អ ស្របពេលដែលខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះត្រូវបានរាយការណ៍ថាចង់ចាកចេញពី Bayern Munich មុនពេលគាត់ឈានចូលអាយុ៣៥ឆ្នាំ។

លោក Lescott
លោក Lescott

លោក Lescottបានប្រាប់ទូរទស្សន៍ ​BT Sport ថា៖

ប្រភព៖​ manchestereveningnews

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...