អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City ដែលជាម្ចាស់ជើងឯក Premier League នារដូវកាលនេះមិនមានគម្រោងក្នុងការលក់កីឡាករ Ilkay Gundogan នៅរដូវក្តៅនេះទេ ហើយក្លិបមានក្តីសប្បាយចិត្តនឹងស្ថានភាពកិច្ចសន្យារបស់គាត់ទោះបីជាមានរបាយការណ៍ថាគាត់បានពន្យាពេលពិភាក្សាលើកិច្ចព្រមព្រៀងថ្មីក៏ដោយ។
គួរបញ្ជាក់ផងដែរថា នៅសល់រយះពេល២ឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាកររូបនេះហើយសារព័ត៌មាន Sky Sports News ត្រូវបានគេផ្តល់ព័ត៏មានថា មិនទាន់មានការពិភាក្សាណាមួយត្រូវបានគ្រោងទុកជាមួយកីឡាករសញ្ជាតីអាឡឺម៉ង់ Ilkay Gundogan នៅរដូវក្តៅនេះ។
បច្ចុប្បន្នកីឡាកររូបនេះកំពុងតែចូលរួមកាតព្វកិច្ចប្រកួតជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងពានរង្វាន់ Euro2020 ដែលប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបញ្ចប់រដូវកាលក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League ដោយរកបាន ១៣ គ្រាប់ និងបានដើរតួជាកីឡាករម្នាក់យ៉ាងសំខាន់ជួយក្រុម Manchester City ទទួលបានពានរង្វាន់ Premier League និង ពានរង្វាន់ Carabao Cup នៅរដូវកាលនេះផងដែរ។ បច្ចុប្បន្នក្លិបអ្នកមានបុណ្យ FC Barcelona ជាក្លិបមួយដែលត្រូវបានផ្សារភ្ជាប់ខ្លាំងទៅនឹងការផ្លាស់ប្តូរកីឡាកររូនេះដែលអាចកើតមានផងដែរ៕