កីឡាកររបស់ Spurs រូបនេះ ត្រៀមផ្លាស់ទៅក្រុម Celtic ក្នុងតម្លៃត្រឹម ១លានផោន - TrueID

កីឡាកររបស់ Spurs រូបនេះ ត្រៀមផ្លាស់ទៅក្រុម Celtic ក្នុងតម្លៃត្រឹម ១លានផោន

August 3, 2021

អឺរ៉ុប៖ អ្នកចាំទី JoeHart របស់ក្រុម Tottenham Hotspur នឹងត្រូវត្រួតពិនិត្យសុខភាពនៅក្រុមCeltic នាថ្ងៃអង្គារនេះ មុនយល់ព្រមលើកិច្ចសន្យារយៈពេល៣ឆ្នាំខណៈតម្លៃផ្ទេរត្រឹមតែ ១លានផោនប៉ុណ្ណោះ (ឬប្រមាណ ១.៣លានដុល្លារអាមេរិក)។

   អ្នកចាំទី Joe Hart
   អ្នកចាំទី Joe Hart

Hart ធ្លាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសបាន​ ៧៥​ប្រកួត ​និង​ឈ្នះ​ពាន​រង្វាន់ Premier League ​បាន ​២​ដងផង​ដែរ​នាពេល​កន្លង​ទៅ។ ប៉ុន្ដែនៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយមក​នេះ ​រូបគេ​មិន​សូវមាន​ឱកាស​បានចូលលេង​ឡើយ ពោលបានបង្ហាញខ្លួន​តែ​ ១០​ប្រកួតប៉ុណ្ណោះ​ ចាប់តាំងពីមកចូលរួមក្រុម Spurs កាលពីរដូវក្ដៅឆ្នាំមុនលើកិច្ចសន្យារយៈពេល២ឆ្នាំ។

អ្នកចាំទីវ័យ ៣៤ឆ្នាំរូបនេះកាន់តែលែងមានឳកាសបង្ហាញខ្លួន បន្ទាប់ពីការមកដល់របស់អ្នកចាំទី​ Pierluigi Gollini  របស់ក្រុម Atalanta  ក្នុងលក្ខខណ្ឌខ្ចីជើង។

   អ្នកចាំទី Joe Hart
   អ្នកចាំទី Joe Hart

យ៉ាងណាមិញ អតីតអ្នកចាំទីឆ្នើមក្រុម Man Cityរូបនេះ គ្រោងនឹងចូលរួមជាមួយក្រុមក្នុងលីគ Celtic ខណៈក្រុមនេះបានស្វែងរកអ្នកចាំទីថ្មីម្នាក់បន្ថែម ដោយសារអ្នកចាំទីរបស់ពួកគេរួមមាន កីឡាករ ScottBain និង Vasilis Barkas បង្ហាញខ្លួនមិនសូវបានល្អសោះនាចុងរដូវកាលមុន៕

   អ្នកចាំទី Joe Hart
   អ្នកចាំទី Joe Hart

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...