បរទេស៖ ខ្សែប្រយុទ្ធចំណូលថ្មីតម្លៃ ១០០ លាន Antony យប់មិញបានបង្ហាញ Skill ផ្ទាល់ខ្លួនយ៉ាងអស្ចារ្យនៅលើទីលានជាពិសេសគឺ Skill បង្វិលខ្លួន ៣៦០ ដឺក្រេ ដែលធ្វើឱ្យអ្នកគាំទ្រចំហរមាត់គ្រប់គ្នា។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គចែកពូលយប់មិញMan UTD បានទទួលជ័យជម្នះទៅលើក្រុម Sheriff ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន OldTrafford, ដែលក្នុងនោះ Diogo Dalot, MarcusRashford និង Cristiano Ronaldo រកបានម្នាក់មួយគ្រាប់។
គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នបានចាប់ដៃគូជាមួយ Real Sociedad ក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមជាផ្លូវការហើយ ក្នុងនាមជាក្រុមកំពូលតារាងនិងជាក្រុមលេខ ២ នៃពូល E៕
សូមទស្សនាវីដេអូខាងក្រោម៖