ស្ងាត់ៗ Barca បានព្រមព្រៀងលក់កីឡាកររូបនេះទៅឲ្យ Marseille ហើយ - TrueID

ស្ងាត់ៗ Barca បានព្រមព្រៀងលក់កីឡាកររូបនេះទៅឲ្យ Marseille ហើយ

June 21, 2021

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ក្លិប Barcelona បានព្រមព្រៀងលក់ខ្សែប្រយុទ្ធ Konrad de la Fuente ទៅឲ្យ ក្លិបបារាំង Marseille ហើយ។

ខ្សែប្រយុទ្ធ Konrad de la Fuente
ខ្សែប្រយុទ្ធ Konrad de la Fuente

កាលពីមុន Marseille ព្យាយាមចង់សុំខ្ចីជើង កីឡាករសញ្ជាតិអាមេរិករូបនេះនៅរដូវកាល ២០២០/២០២១ ប៉ុន្តែក៏ប្ដូរចិត្តចង់ទិញយកកីឡាករវ័យ១៩ឆ្នាំរូបនេះផ្ដាច់តែម្ដងដែល Barcelona ក៏បានព្រមព្រៀងលក់គេក្នុងតម្លៃ៥លានអឺរ៉ូ(ស្មើនឹងប្រមាណ៥.៩លានដុល្លារ)ប៉ុណ្ណោះ នេះបើយោងតាមដារព័ត៌មាន Marca ។

ខ្សែប្រយុទ្ធ Konrad de la Fuente
ខ្សែប្រយុទ្ធ Konrad de la Fuente

Konrad de la Fuente នឹងចុះកុងត្រា៣ឆ្នាំជាមួយក្លិប Marseille បន្ទាប់ពីចំណាយពេលដល់ទៅ ៨ឆ្នាំជាមួយក្លិប។

ខ្សែប្រយុទ្ធ Konrad de la Fuente
ខ្សែប្រយុទ្ធ Konrad de la Fuente

ខ្សែប្រយុទ្ធរូបនេះលេងនៅឈុតយុវជនរបស់ Barcelona តាំងពីឆ្នាំ២០១៣ ប៉ុន្តែនៅឆ្នាំ២០២០កន្លងទៅ លោកគ្រូបង្វឹក Ronald Koeman បានផ្ដល់ឱកាសឲ្យគេចូលលេងនៅក្រុមឈុតធំ ដោយគេចូលលេងបាន២ប្រកួតគត់៕

ខ្សែប្រយុទ្ធ Konrad de la Fuente
ខ្សែប្រយុទ្ធ Konrad de la Fuente

ប្រភព៖​ football-espana

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...