អ្នកគាំទ្រសុំឲ្យ Bellingham ទៅ Real Madrid ស្រាប់តែកីឡាករ Liverpool រូបនេះចេញមុខ ឃាត់មិនឲ្យទៅថា "No no" តែម្ដង - TrueID

អ្នកគាំទ្រសុំឲ្យ Bellingham ទៅ Real Madrid ស្រាប់តែកីឡាករ Liverpool រូបនេះចេញមុខ ឃាត់មិនឲ្យទៅថា "No no" តែម្ដង

January 20, 2023

បរទេស៖ ខ្សែបម្រើវ័យក្មេងរបស់ក្រុម BorussiaDortmund កីឡាករ Jude Bellingham កំពុងតែជាគោលដៅកំពូលរបស់ក្លិបធំៗនៅអឺរ៉ុប មាន RealMadrid, Manchester United និង ហង្សក្រហម Liverpool ជាដើម។

យ៉ាងណាមិញកាលពីពេលថ្មីៗ មានវីដេអូខ្លីមួយដែលមានអ្នកគាំទ្រ បានជួបផ្ទាល់ជាមួយ Bellingham ដោយអ្នកគាំទ្រនោះ បាននិយាយកោតសរសើរថា Bellingham ថាជាខ្សែបម្រើកណ្ដាលដ៏ឆ្នើមម្នាក់នៅលើពិភពលោក ហើយថែមទាំងរំអុកឲ្យកីឡាករវ័យក្មេងកំពុងឡើងកូដរបស់Dortmundរូបនេះ ផ្លាស់ទៅកាន់ក្លិប RealMadrid ទៀតផង។ ខណៈពេលដែលកំពុងរំអុក ស្រាប់តែខ្សែបម្រើ Henderson របស់​ Liverpool ដែលអង្គុយក្បែរគ្នានោះមកនិយាយកាត់ ថា “ទេ មិនឲ្យទៅ RealMadrid នោះទេ” ដែលការនិយាយនេះ គឺច្បាស់ណាថា Henderson ចង់ឲ្យ Bellingham ផ្លាស់មក Liverpool ជាង​។

ទន្ទឹមនឹងនេះ វីដេអូដែលបង្ហោះដោយអ្នកគាំទ្រខាងលើនោះ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្ដាញសង្គមដោយក្នុងនោះមានអ្នកគាំទ្រផ្សេងទៀត ខ្លះចង់ឲ្យ Bellingham ទៅ Real Madrid ខ្លះទៀត ចង់ឲ្យទៅLiverpoolដូច Henderson និយាយ។

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...