អង់គ្លេស៖ អតីតប្រធានក្រុមរបស់ក្រុម Manchester United លោក Rio Ferdinand បានព្រលះអ្នកគាំទ្រមួយចំនួនថាល្ងង់ខ្លៅបន្ទាប់ពីពួកគេបានបញ្ចេញប្រត្តិកម្មចំពោះការលុតជង្គង់មុនការប្រកួតរបស់កីឡាករក្រុមជម្រើសជាតិអង់គ្លេស។
កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រនៅតាមផ្ទះមួយចំនួនបានផ្ទុះការរិៈគន់ទៅកាន់កីឡាកររបស់ក្រុមតោកំណាចដែលពួកបានធ្វើការលុតជង្គង់មុនការប្រកួត នៅក្នុងជំនួបមិត្តភាពទល់នឹងក្រុម រ៉ូម៉ានីនិង អូទ្រីស ខណៈការធ្វើបែបនេះគឺក្នុងគោលបំណងបង្ហាញពីការសាមគ្គីភាពរវាងប្រជាជនស្បែកសនិង ស្បែកខ្មៅ ហើយនេះក៏ជារូបភាពមួយដើម្បីចូលរួមលុបបំបាត់ការរើសអើងពូជសាសន៍ផងដែរ។
យ៉ាងណាមិញ ក្រុមជម្រើសជាតិ អង់គ្លេសនឹងបន្តលុតជង្គង់មុនការប្រកួតជាបន្តទៀតនៅក្នុងការប្រកួតព្រឹត្តិការណ៍ Euroខាងមុខ ហើយក្នុងនោះអ្នកចាត់ការលោក GarethSouthgate បានទទូចថាកីឡាករទាំងមូលបានប្តេជ្ញាចិត្តនឹងធ្វើបែបនេះជាបន្តទៀត ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីវិសមភាពពូជសាសន៍។
ទន្ទឹមនឹងរឿងដែលបានរៀបរាប់ខាងលើ លោក Ferdinandក៏បានបញ្ចេញប្រត្តិកម្មប្រាប់ទៅកាន់ទំព័រ YouTubeFIVE យ៉ាងដូច្នេះថា៖
ប្រភព៖ Metro