Real Madrid នឹងព្រមលក់កីឡាករម្នាក់នេះ ប៉ុន្តែលុះត្រាណាទទួលបានយ៉ាងហោច ៦០លានលើតុ - TrueID

Real Madrid នឹងព្រមលក់កីឡាករម្នាក់នេះ ប៉ុន្តែលុះត្រាណាទទួលបានយ៉ាងហោច ៦០លានលើតុ

April 2, 2021

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ដឹងច្បាស់ថាលែងអាចឃាត់ ខ្សែការពារ Raphael Varane ឲ្យស្នាក់នៅបន្តទៀតហើយទើបសុខចិត្តដោះលែងកីឡាករម្នាក់នេះឲ្យចាកចេញខណៈដែលក្លិបបិសាចក្រហម Manchester United កំពុងប្រដេញយករូបគេផងដែរ។

   ខ្សែការពារ Raphael Varane
   ខ្សែការពារ Raphael Varane

Varane នឹងផុតកុងត្រាជាមួយក្លិបម្ចាស់ពាន UCL ១៣សម័យកាលនេះនៅឆ្នាំ២០២២ ទើបក្លិបព្យាយាមចរចាដាក់សំណើឲ្យគេបន្តកុងត្រាថ្មី ប៉ុន្តែ កីឡាករសញ្ជាតិបារាំងរូបនេះហាក់បីដូចជាមិនចង់បន្តវានោះឡើយ ដោយ Varane ចង់ឲ្យក្លិបតម្លើងប្រាក់ឈ្នួលរបស់គេ ខណៈដែល Real Madrid បានស្នើសុំឲ្យកីឡាករទាំងអស់ព្រមទទួលយកការកាត់ប្រាក់ខែចំនួន១០ភាគរយព្រោះតែវិបត្តិនៃការរីករាលដាលនៃវីរុសកូរីដ១៩។

   ខ្សែការពារ Raphael Varane
   ខ្សែការពារ Raphael Varane

យ៉ាងណាមិញ Real Madrid លែងអាចឃាត់គេបានទៀតហើយទើបដាក់លក់កីឡាករវ័យ២៧ឆ្នាំរូបនេះក្នុងតម្លៃចន្លោះពី ៦០លានអឺរ៉ូ(ស្មើនឹងប្រមាណ៧០.៤លានដុល្លារ)ដល់ ៧០លានអឺរ៉ូ(ស្មើនឹងប្រមាណ៨២.២លានដុល្លារ)ដែលជាតម្លៃមួយមិនថ្លៃមិនថោកសម្រាប់កីឡាករមានបទពិសោធន៍និងលេងមិនទាន់ធ្លាក់ជើងដូចជារូបគេ។

   ខ្សែការពារ Raphael Varane
   ខ្សែការពារ Raphael Varane

គួរបញ្ជាក់ផងដែរថា Real Madrid ក៏កំពុងត្រូវការប្រាក់ដើម្បីអន្ទងចិត្តខ្សែប្រយុទ្ធឆ្នើមជំនាន់ថ្មីទាំងពីររូបគឺ Erling Haaland និង Kylian Mbappe មកកាន់ទឹកដី Santiago Bernebeu ផងដែរ ទើបចាំបាច់ត្រូវលក់កីឡាករចេញខ្លះ។

ខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland 
ខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland 

Manchester United ឯណោះវិញកំពុងត្រូវការខ្សែការពារដែលអាចមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire ព្រោះតំបន់ការពារនៅមានភាពធូររលុងនៅឡើយ។ ម្យ៉ាងទៀត ក្លិបធ្លាប់តាមទិញយក Varane ម្ដងរួចមកហើយតាំងពីគេមិនទាន់ផ្ទេរទៅ Real Madrid មកម៉្លេះ៕

   ខ្សែការពារ Raphael Varane លើកពាន UCL 
   ខ្សែការពារ Raphael Varane លើកពាន UCL 

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...