ជើងចាស់ Carragher ថាខ្សែការពារ Chelsea ម្នាក់នេះ លេងបាល់ដូចមិនចង់ការពារ ក្នុងជំនួបចាញ់ Man City ១-០ យប់មិញ - TrueID

ជើងចាស់ Carragher ថាខ្សែការពារ Chelsea ម្នាក់នេះ លេងបាល់ដូចមិនចង់ការពារ ក្នុងជំនួបចាញ់ Man City ១-០ យប់មិញ

January 6, 2023

អង់គ្លេស៖ ជើងចាស់ JamieCarragher មើលឃើញថា ខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវ  Chelsea កីឡាករMarcCucurella ហាក់លេងមិនចង់ការពារ ក្នុងជំនួបចាញ់ ក្រុមមេឃខៀវManchesterCity ១​-០ នៅក្របខណ្ឌ Premier League ក្នុងទឹកដី Stamford Bridge កាលពីយប់មិញ។

ក្រុម Chelsea ដែលដឹកនាំដោយលោក Graham Potter កាន់តែយ៉ាប់យ៉ឺន ក្រោយចាញ់ ​Man City កាលពីយប់មិញ ដោយធ្លាក់ទៅឈរលេខ១០នៅ Premier League មាន២៥ពិន្ទុ ហើយជ័យជម្នះរបស់ក្រុមលោក Pep Guardiola គឺនាំមកជូន ដោយខ្សែប្រយុទ្ធស្លាប Riyad Mahrez ដោយការស៊ុត១គ្រាប់របស់គេ ធ្វើឲ្យ Man City ទទួលបាន៣ពិន្ទុ យ៉ាងមានសារៈសំខាន់សម្រាប់បន្តឱកាសប្រជែងពានជាមួយក្លិបកាំភ្លើងធំ Arsenal ។

ជាមួយគ្នានេះ កីឡាករ Cucurella ត្រូវបានលោក Carragher មើលឃើញថា ជាដើមចម ដែលធ្វើឲ្យ Mahrez អាចរកគ្រាប់បាល់ យកឈ្នះ Chelsea ដោយអតីតកីឡាករ Liverpool រូបនេះ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ Sky Sport យ៉ាងដូច្នេះថា៖

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...