Man UTD ត្រៀមចូលប្រជែងជាមួយ PSG និង Newcastle ដើម្បីទិញយកតារា ១០០លានរបស់ព័រទុយកាល់រូបនេះ - TrueID

Man UTD ត្រៀមចូលប្រជែងជាមួយ PSG និង Newcastle ដើម្បីទិញយកតារា ១០០លានរបស់ព័រទុយកាល់រូបនេះ

January 18, 2023

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនចូលប្រជែងជាមួយក្លិបយក្សធំៗនៅ អឺរ៉ុប ក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ Goncalo Ramos ពី Benfica។

Goncalo Ramos
Goncalo Ramos

Ramos ដែលបច្ចុប្បន្នមានវ័យ ២១ ឆ្នាំ បានធ្វើឱ្យក្លិបធំៗនៅ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងកាលពីព្រឹត្តិការណ៍ World Cup Qatar ២០២២ កន្លងទៅ, ជាពិសេសគឺនៅក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ ស្វ៊ីស ដែលពេលនោះរូបគេស៊ុតបញ្ចូលទីបាន ៣ គ្រាប់យ៉ាងអស្ចារ្យ ជួយឱ្យក្រុមបញ្ចខែលយកឈ្នះក្នុងលទ្ធផល ៦-១។

យោងតាមការចុះផ្សាយរបស់កាសែត ព័រទុយកាល់ O Jogo បានឱ្យដឹងថា Man UTD គឺកំពុងចាប់អារម្មណ៍ចង់បាន Ramos នៅទីផ្សារដោះដូររដូវក្តៅខាងមុខ, ប៉ុន្តែពួកគេនឹងត្រូវប្រជែងគ្នាជាមួយគូប្រជែងធំៗ ២ ផ្សេងទៀត រួមមានក្លិប Paris Saint-Germain និងក្លិបដែលមានម្ចាស់ក្លិបជាមហាសេដ្ឋីជនជាតិ អារ៉ាប់ Newcastle។

Goncalo Ramos
Goncalo Ramos

គួរដឹងថា Ramos គឺត្រូវបានក្លិប Benfica បញ្ចេញតម្លៃលក់នៅលើទីផ្សារក្នុងតម្លៃ ១០០ លានផោន ឬប្រមាណជា (១២៣ លានដុល្លារអាមេរិក)៕

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...