Ronaldo បាន​ឆ្លើយតបនឹង​ការ​ចង់បាន PSG និង Man Utd - TrueID

Ronaldo បាន​ឆ្លើយតបនឹង​ការ​ចង់បាន PSG និង Man Utd

June 15, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បាន​ឆ្លើយតប​នឹង​សំនួរ ដែល​បាន​ចោទសួរ​ថា តើការ​ចង់បាន​របស់ក្លិប Paris Saint Germain និង​ក្លិប Manchester United មាន​ប៉ះពាល់អារម្មណ៍​គេ​ក្នុង​ប្រកួត UEFA Euro 2020 នេះឬទេ។

Ronaldo
Ronaldo

Ronaldo បាន​ឆ្លើយថា៖" ខ្ញុំ​បាន​លេង​នៅ​ក្នុង​លំដាប់​មួយដែលខ្ពស់បំផុត​ជា​ច្រើនឆ្នាំមក​ហើយ អញ្ចឹង​ហើយ​ការ​ចង់បានរបស់​ក្លិប​ទាំង​នេះ​មិន​មាន​អីប៉ះពាល់ផ្លូវអារម្មណ៍របស់​ខ្ញុំទៀតទេ។ ប្រសិន​បើ​កាល​ខ្ញុំ​អាយុ១៨-១៩ឆ្នាំ ខ្ញុំ​ប្រហែលជា​ដេកអត់លក់ ភ័យអរ​អី​ហើយពេល​ដឹង​ក្លិបអញ្ចឹង​ៗចង់​បាន។ តែ​នេះ​ខ្ញុំ​អាយុ៣៦ឆ្នាំទៅ​ហើយ អញ្ចឹង​ហើយ​អ្វីដែល​មក​រក​ខ្ញុំ ទាំង​នោះ​សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់​ហ្នឹង​ ទោះ​ជា​ខ្ញុំ​ត្រូវ​នៅ​ Juventus បន្ត​ឬក៏ទៅ​លេង​ឲ្យ​ក្លិប​ផ្សេងក៏​ដោយ​ "។

Ronaldo
Ronaldo

កីឡាករ​នេះ​បន្ត​ថា​៖" អ្វីដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​ពេល​នេះ​គឺ​ប្រកួត Euro។ ខ្ញុំ​ចូល​ប្រកួត​នេះ​ ៥ដង​ហើយ តែ​លើកនេះដូច​ជា​លើកទី១សម្រាប់​ខ្ញុំ​អញ្ចឹង​។ ព្រោះ​យើង​ចង់​លេង​ឲ្យ​បាន​ល្អ​តាំង​ពីដើមប្រកួត រហូត​ដល់ចុង​ប្រកួត​តែ​ម្ដង "៕

ប្រភព៖​ Goal

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...