វីវរហើយ! តារាឆ្នើម Man UTD ម្នាក់បានជួបឧប្បត្តិ.ហេតុនៅលើដងផ្លូវពេលធ្វើដំណើរមកហ្វឹកហាត់ជាមួយក្រុម - TrueID

វីវរហើយ! តារាឆ្នើម Man UTD ម្នាក់បានជួបឧប្បត្តិ.ហេតុនៅលើដងផ្លូវពេលធ្វើដំណើរមកហ្វឹកហាត់ជាមួយក្រុម

April 19, 2022

អង់គ្លេស៖ រឿងគួរឲ្យតក់ស្លុតមួយបានកើតឡើង ដោយគេប្រទះឃើញថា ខ្សែបម្រើ Bruno Fernandes នៃក្រុមបិសាចក្រហម Manchester United បានជួបឧប្បត្តិហេតុនៅលើដងផ្លូវពេលធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃច័ន្ទទី១៨ខែមេសាកន្លងទៅ។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
រូបភាពឧប្បត្តិហេតុ
រូបភាពឧប្បត្តិហេតុ

Fernnades និងឡានមួយទៀតបានជួបឧប្បត្តិហេតុបុកទង្គិចគ្នា ប៉ុន្តែជាសំណាងល្អគឺពុំមាននរណាម្នាក់ក្នុងហេតុការណ៍ដែលរងរបួសនោះឡើយ ហើយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានបន្តដំណើរទៅហ្វឹកហាត់ជាធម្មតា។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
រូបភាពឧប្បត្តិហេតុ
រូបភាពឧប្បត្តិហេតុ

យ៉ាងណាមិញ ឡានម៉ាក Porsche របស់ Fernandes បានរងការខូចខាតផងដែរខណៈឡានរបស់អ្នកដំណើរមួយទៀតត្រូវបានគេប្រទះឃើញថាបុកចូលទៅក្នុងរបងឈើនៅខាងក្នុងសួនច្បារផ្ទះមួយ។

រូបភាពឧប្បត្តិហេតុ
រូបភាពឧប្បត្តិហេតុ

ក្រោយហេតុការណ៍នេះបានកើតឡើង លោក Ralf Rangnick បានចេញមុខមកបញ្ជាក់ថា Bruno Fernandes បានមកហ្វឹកហាត់ជាមួយក្រុមធម្មតាហើយគរមិនមានរងរបួសទេនិងត្រូវរំពឹងទុកថា នឹងបានធ្វើដំណើរទៅទឹកដី Merseyside ដើម្បីប្រកួតជាមួយ Liverpool នាថ្ងៃទី២០ ខែមេសាខាងមុខនេះ៕

ខ្សែបម្រើ Bruno Fernandes និងលោក Ralf Rangnick
ខ្សែបម្រើ Bruno Fernandes និងលោក Ralf Rangnick

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...