ស្គាល់ Ronaldo យូរហើយតែដឹងអត់ថាខ្សែប្រយុទ្ធរូបនេះមានទ្រព្យសម្បត្តិចំនួនប៉ុន្មានលានគិតមកដល់ឆ្នាំ២០២១? - TrueID

ស្គាល់ Ronaldo យូរហើយតែដឹងអត់ថាខ្សែប្រយុទ្ធរូបនេះមានទ្រព្យសម្បត្តិចំនួនប៉ុន្មានលានគិតមកដល់ឆ្នាំ២០២១?

September 13, 2021

អង់គ្លេស៖ ពិតណាស់ថាអ្នកគាំទ្របាល់ទាត់ទាំងអស់ប្រាកដជាស្គាល់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលថ្មីៗនេះរូបគេទើបតែចាកចេញពី Juventus និងផ្ទេរមកកាន់ទឹកដី Old Trafford នៃក្លិប Manchester United ក្រោយចាកចេញអស់រយៈពេលជាង១២ឆ្នាំហើយកីឡាករវ័យ៣៦ឆ្នាំរូបនេះក៏បានស៊ុត២គ្រាប់ក្នុងការប្រកួតទល់នឹង Newcastle កាលពីថ្ងៃទី១១ខែកញ្ញាកន្លងទៅផងដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ នៅមានអ្នកគាំទ្រខ្លះដែលពុំទាន់ដឹងពីតួលេខទ្រព្យសម្បត្តិទាំងអស់ដែល Ronaldo រកបាននៅឆ្នាំ២០២១ នេះខណៈដែលក្រៅពីប្រកបអាជីពជាកីឡាករបាល់ទាត់ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះបានធ្វើជំនួញផ្នែកសណ្ឋាគារ និង ហាងសំលៀកបំពាក់ជាដើម។

សណ្ឋាគាររបស់ Ronaldo នៅក្រុង Lisbon 
សណ្ឋាគាររបស់ Ronaldo នៅក្រុង Lisbon 
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ក្រៅពីនោះ Cristiano Ronaldo ក៏បានទទួលប្រាក់ជាច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Nike, DAZN, Herbalife,MTG និង Unilever ជាដើម។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ដូច្នេះចំណូលដែល Cristiano Ronaldo រកបានសរុបនៅឆ្នាំ២០២១ទាំងអស់គឺខ្ទង់ ១២០លានដុល្លារ ដែលធ្វើឲ្យ គេក្លាយជាអត្តពលិកទី៣ក្នុងពិភពលោកដែលរកប្រាក់ចំណូលបានច្រើនបំផុតហើយទ្រព្យសម្បត្តិសរុបរបស់គេគឺមានតម្លៃដល់ទៅ ៥០០លានដុល្លារ ផងដែរ។ 

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ដោយឡែកបើនិយាយពីប្រាក់ឈ្នួលដែលម្ចាស់ពាន ballon d'Or ៥សម័យនេះរកបានពី Manchester United គឺក្លិបបានចាយលុយចំនួន៤៥០០០០ផោន(ស្មើនឹងប្រមាណ៦២០០០០ដុល្លារ)ក្នុងមួយសប្តាហ៍ហើយបើគិតជាឆ្នាំគឺគេរកបានខ្ទង់២៧.២លានដុល្លារ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព៖​ celebritynetworth

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...