បរទេស៖ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool នាំគ្នា បង្ហោះសារ បង្អាប់ ខ្សែប្រយុទ្ធចំណូលថ្មី កីឡាករ Darwin Nunez ក្រោយពីគេបង្ហាញខ្លួន ពុំសូវបានល្អ ក្នុងការប្រកួតទល់ Manchester United កាលពីយប់មិញ។
ជាការពិតណាស់ Nunez បានផ្លាស់ពី Benefica មក Liverpool ក្នុងតម្លៃខ្លួន ៧៥លានអឺរ៉ូ បូករួមនឹងកញ្ចប់សំណើរបន្ថែម ប្រមាណជា ១០០លានអឺរ៉ូ ថែមពីលើទៀត។ Nunez ត្រូវបានគេរំពឹងថា ជាខ្សែប្រយុទ្ធមុតស្រួចមួយរូប ក៏ប៉ុន្តែអ្វីៗត្រូវបាន ខកបំណង បន្តិចម្តង ក្រោយអ្នកគាំទ្រឃើញថា គេភាគច្រើន បញ្ចប់ទី ខុសគោលដៅ នៅក្នុងការបង្ហាញខ្លួនដំបូងនេះ។
អ្នកគាំទ្របានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖
I am being deadly serious, that Nunez cameo was one of the worst I have ever seen
— 𝘑𝘢𝘮𝘦𝘴🏴 (@SznTenHag) July 12, 2022
Meet £100m Nunez the Uruguayan Timo Werner pic.twitter.com/R6IGkd2yji
— Addy 🕷️🕸️🤘 (@classic_silva) July 12, 2022