អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelseaលោក Thomas Tuchel ត្រូវបានបោះឆ្នោតឲ្យជាប់ឈ្មោះ ជាគ្រូបង្វឹកល្អបំផុតប្រចាំក្របខណ្ឌ Premier League នាខែមីនា ខណៈពានកីឡាករឆ្នើមបានទៅលើខ្សែប្រយុទ្ធក្រុម Leicester City កីឡាករ Kelechi Iheanacho។
រម្លឹកកាលពីខែមីនាកន្លងទៅក្នុងចំណោមការប្រកួតនៅក្របខណ្ឌ Premier League ចំនួន៣លើក លោក Tuchel ដឹកនាំ Chelseaមិនដែលស្គាល់ថាចាញ់នៅឡើយ ពោលឈ្នះ Liverpool,Everton និង ស្មើជាមួយក្រុម Leeds ។
បន្ថែមពីនេះ លោក Tuchel ជាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ទី២ហើយ បន្ទាប់ពីគ្រូ Liverpool លោក Jurgen Klopp ដែលឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំខែនៅក្របខណ្ឌPremier League ។
ក្រោយទទួលបានពានរង្វាន់ខាងលើ លោកTuchel បានថ្លែងពីចំណាប់អារម្មណ៍របស់លោក យ៉ាងដូច្នេះថា៖