បារាំង៖ ខ្សែការពារ Marquinhos បានបង្ហើបផ្ទាល់មាត់ថា ក្លិប Paris Saint-Germain បានរារាំងមិនឲ្យក្លិប Chelsea ដាក់សំណើចូលចរចាយករូបគេនាទីផ្សារដោះដូរកីឡាករនារដូវក្ដៅនោះឡើយ។
ភាគីលោកគ្រូបង្វឹក Thomas Tuchel ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកខ្សែការពារមកបន្ថែម ដោយកន្លងមក ក្លិបធ្លាប់ចរចាទិញយកខ្សែការពារ Jules Kounde ពី Sevilla តែបែរជាបរាជ័យទើបងាកមករក Marquinhos ។
ពិតណាស់លោក Tuchel គឺជាអតីតគ្រូរបស់ PSG ទើបលោកសម្លឹងចង់បានប្រធានក្រុមរូបនេះឲ្យផ្ទេរមកលេងនៅទឹកដី Stamford Bridge ដោយសារការចាកចេញរបស់ Kurt Zouma ទៅ West Ham ។
យ៉ាងណាមិញ ថ្លែងប្រាប់ Le Parisien គឺ Marquinhos បានបញ្ជាក់ច្បាស់ៗថា៖
គួរបញ្ជាក់ផងដែរថា ខ្សែការពារ Marquinhos បង្ហាញខ្លួនបាន៣៣៣ដងឲ្យក្លិប PSG បន្ទាប់ពីផ្ទេរពី Roma កាលពីឆ្នាំ២០១៣ និងរកបាន៣១គ្រាប់៕
ប្រភព៖ sportsmole