អេស្ប៉ញ៖ ក្លិប Barcelona បានទាក់ទងទៅខ្សែប្រយុទ្ធ Marco Asensio ដើម្បីបញ្ចុះបញ្ចូលមកកាន់ទឹកដី Camp Nou នៅពេលកុងត្រារបស់គេផុតនៅរដូវក្ដៅឆ្នាំនេះ បើយោងតាមការផ្សាយរបស់ Sport ។
Asensio នៅសល់កុងត្រាតែ៥ខែទៀតប៉ុណ្ណោះ ខណៈដែលមិនទាន់មានការជជែកកុងត្រាថ្មីជាមួយ Real Madrid នោះទេ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់និយាយថារូបគេចង់ស្នាក់នៅ Real Madrid បន្តតែគ្រប់យ៉ាងមិនមែនស្ថិតនៅលើគេនោះទេ៕
ប្រភព៖ football-espana