អីយ៉ាស់! Ronaldo ទទួលបានលក្ខខណ្ឌពិសេសមួយនឹងអាចមកលេងនៅ UCL វិញ ប្រសិនបើរឿងនេះកើតឡើង - TrueID

អីយ៉ាស់! Ronaldo ទទួលបានលក្ខខណ្ឌពិសេសមួយនឹងអាចមកលេងនៅ UCL វិញ ប្រសិនបើរឿងនេះកើតឡើង

January 3, 2023

បរទេស៖ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា លោកអាចនឹងមានឱកាសវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ដោយចូលរួមជាមួយក្លិប Newcastle United ប្រសិនបើក្រុមរហស្សនាម សារិកាព្រៃ មួយនេះអាចបញ្ចប់ចំណាត់ថ្នាក់ top ៤ នៅរដូវកាលនេះ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ ថ្មីៗនេះក្លិប Al Nassr របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បានចុះកុងត្រាយកបាន Ronaldo ដោយគ្មានតម្លៃខ្លួន អមជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៥ ហើយខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំត្រូវបានគេដឹងថា លោកនឹងទទួលបានប្រាក់ឈ្នួលសរុបចំនួន ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Marca បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ គឺបានដាក់លក្ខខណ្ឌពិសេសជាមួយក្លិប Al-Nassr ដោយគាត់នឹងត្រូវអនុញ្ញាតឱ្យផ្លាស់មកកាន់ក្លិប Newcastle ដែលមានប្រធានក្លិបជាសម្ព័ន្ធរបស់ អារ៉ាប៊ីសាអ៊ូឌីត ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើពួកគេអាចបញ្ចប់រដូវកាលដោយឈរនៅចំណាត់ top ៤ នៃក្របខណ្ឌ PL ហើយមានកៅអីលេងនៅពានរង្វាន់ Champions League។

Cristiano Ronaldo
Cristiano Ronaldo

ដូច្នេះមានន័យថា Ronaldo នៅតែអាចមានឱកាសក្នុងការផ្លាស់មកលេងនៅតំបន់ អឺរ៉ុប ហើយលេងពានរង្វាន់ UCL វិញ ប្រសិនបើលក្ខខណ្ឌខាងលើកើតឡើងពិតមែន។

គួរបញ្ជាក់ថា Newcastle បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ Premier League ដោយឆ្លងកាត់ ១៧ ប្រកួត ពួកគេឈ្នះ ៩ ស្មើ ៧ និង ចាញ់ ១ មាន ៣៤ ពិន្ទុ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...