អង់គ្លេស៖ ក្លិប Manchester United បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែបម្រើ Marcel Sabitzer ពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។
ជាការពិតណាស់ Man UTD បានដាក់គោលដៅក្នុងការចង់បាន Sabitzer ភ្លាមៗ បន្ទាប់ពីពួកគេបានជួបបញ្ហាធំ Christian Eriksen រង់របួសកជើងត្រូវអវត្តមានពីទីលានយ៉ាងតិចណាស់ដល់ចុងខែមេសា។
ហេតុនេះហើយទើប Man UTD ត្រូវការខ្សែបម្រើម្នាក់មកបំពេញកន្លែងរបស់ Eriksen ហើយ ម្នាក់នោះ គឺ ជា Sabitzer ដែលយកបានក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល និង មិនមានភ្ជាប់ក្នុងលក្ខខណ្ឌទិញផ្តាច់ឡើយ៕
ប្រភព៖ Metro