អឺរ៉ុប៖ ភ្នាក់ងាររបស់លោក Andrea Pirlo បានធ្វើការបញ្ចាក់ថា លោកនឹងអាចមកដឹកនាំនៅ Barcelona ក្នុងថ្ងៃណាមួយនាពេលអនាគត។
ជាការពិតណាស់ លោក Pirlo បានបញ្ចប់ភារកិច្ចជាមួយនឹងក្លិប Juventus តាំងពីខែមេសា មកម្ល៉េះ ហើយលោកក៏កំពុងតែមានទំនាក់ទំនងក្នុងការមកដឹកនាំនៅកីឡដ្ឋាន Camp Nou ផងដែរ បន្ទាប់ពីមានដំណឹងក្នុងការបណ្តេញគ្រូចាស់រសប់ក្លិបគឺ លោក Ronald Koeman។
លោក Tullio Tinti ដែលជាភ្នាក់ងាររបស់លោក Pirlo បានលើកឡើងទៀតថា លោកមិនទាន់បានបើកការពិភាក្សាអ្វីជាមួយក្លិបនៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា វានឹងអាចកើតឡើងនៅថ្ងៃណាមួយក្នុងពេលអនាគត។
គួរបញ្ចាក់ផងដែរថា កាលនៅ Juventus លោក Pirlo បានដឹកនាំក្រុមឲ្យឈ្នះបាន ៣៤ប្រកួត ស្មើ ១០ប្រកួត និង ចាញ់ ៨ប្រកួត ក្នុងចំណោមការប្រកួត ៥២លើក៕
ប្រភព៖ Sportsmole