លាមិត្ដរួមក្រុមរួចហើយ! កីឡាករ PSG រូបនេះ ត្រៀមចាកចេញទៅលេងនៅអេស្ប៉ាញ ឆាប់ៗខាងមុខ - TrueID

លាមិត្ដរួមក្រុមរួចហើយ! កីឡាករ PSG រូបនេះ ត្រៀមចាកចេញទៅលេងនៅអេស្ប៉ាញ ឆាប់ៗខាងមុខ

December 23, 2021

អឺរ៉ុប៖ យោងតាមរបាយការណ៍របស់MundoDeportivo បានឲ្យដឹងថា Rafinha ជិតចាកចេញពីក្លិប Paris Saint-Germain ទៅចូលរួមជាមួយក្លិប RealSociedad របស់អេស្ប៉ាញ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលាមិត្ដរួមក្រុមរួចហើយ ហើយគ្រោងចាកចេញនាខែមករាខាងមុខនេះតែម្ដង។

Rafinha 
Rafinha 

របាយការណ៍បញ្ជាក់ថាកិច្ចព្រមព្រៀងក្នុងការផ្ទេរ Rafinha ត្រូវបានគេរំពឹងថា នឹងធ្វើឡើងជាផ្លូវការ មុនបុណ្យណូអែលដើម្បីធានាថា កីឡាកររូបនេះ នឹងអាចចូលរួមការហ្វឹកហាត់ជាមួយក្រុម RealSociedad នៅសប្ដាហ៍ក្រោយហើយអាចបង្ហាញខ្លួននៅថ្ងៃទី០២ ខែមករា ក្នុងការប្រកួតទល់នឹងក្រុម Alaves។

Rafinha 
Rafinha 

សូមបញ្ជាក់ថា កីឡាករវ័យ២៨ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុម Real Sociedad នៅក្នុងក្របខណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ហើយពុំមានរួមបញ្ចូលលក្ខខណ្ឌទិញផ្ដាច់ឡើយ៕

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...