អង់គ្លេស៖ លោក Sir Alex Ferguson ជា មូលហេតុទើបធ្វើឲ្យ កីឡាករ Cristiano Ronaldo សម្រេចចិត្តជ្រើសរើសអាវស្លាកលេខ៧រហូតដល់ពេលបច្ចុប្បន្ន។
ជាការពិតណាស់ លេខ៧ របស់ Ronaldo គឺ ជាលេខដ៏ល្បីល្បាញពេញពិភពបាល់ទាត់ដែលលេខមួយនេះរូបគេបានពាក់ជាមួយ Man Utd និង ក្រោយមកទៀតជាមួយ Real Madrid និង Juventus។ យ៉ាងណាក្តី បើយើងត្រឡប់ទៅក្រោយបន្តិច គឺ កាលពីដើមឡើយ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ ពាក់អាវស្លាកលេខ២៨ទេ ពេលលេងឲ្យ Sporting Lisbon។
ការមកដល់ Man Utd ជាលើកដំបូងក្នុងឆ្នាំ២០០៤ លោក Sir Alex ក៏បានបញ្ចុះបញ្ចូល Ronaldo ឲ្យពាក់អាវស្លាកលេខ៧ ដោយសារតែលោកគិតថា រូបគេនឹងក្លាយទៅជាកីឡាករដ៏លេចធ្លោក្នុងពេលអនាគតដូចទៅនឹងអតីតកីឡាករបិសាចក្រហមដែលធ្លាប់ពាក់លេខមួយនេះដូចជា លោក David Beckham, George Best និង Eric Cantona ជាដើម។ ជាលទ្ធផល គឺ Ronaldo ពិតជាជោគជ័យពិតមែន ហើយ គ្រប់ក្លិបបន្ទាប់ដែលរូបគេបានចូលរួម គឺ សុទ្ធតែទទួលបានអាវស្លាកលេខ៧ និង មានងារជា CR7 រហូតដល់សព្វថ្ងៃ៕
ប្រភព៖ goal