លេងកំពុងល្អផង តែខ្សែបម្រើឆ្នើមក្លិប Man City រូបនេះ ថាចង់ចាកចេញនារដូវក្ដៅ ទៅផ្សងព្រេងនៅក្លិបថ្មី - TrueID

លេងកំពុងល្អផង តែខ្សែបម្រើឆ្នើមក្លិប Man City រូបនេះ ថាចង់ចាកចេញនារដូវក្ដៅ ទៅផ្សងព្រេងនៅក្លិបថ្មី

June 16, 2021

អង់គ្លេស៖ យោងតាមរបាយការណ៍មួយបានឲ្យដឹងថាខ្សែបម្រើឆ្នើមកីឡាករ Bernardo Silva ថាចង់ចាកចេញពីក្រុមមេឃខៀវManchester City នារដូវក្ដៅនេះហើយ ទោះបីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អនារដូវកាលមុនក៏ដោយ។ពោលគឺកីឡាករវ័យ ២៦ឆ្នាំរូបនេះ រកគ្រាប់បាល់បាន ៥គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទីបាន៩គ្រាប់ ដែលបានជួយឲ្យក្លិបឈ្នះជើងឯក English Premier League និងឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions Leagueរដូវកាល ២០២០-២០២១ផងដែរ។

Bernardo Silva
Bernardo Silva

ប៉ុន្ដែទោះបីជាកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អនាពេលកន្លងមកក៏ដោយ តែបើយោងតាមសារព័ត៌មាន TheAthetic បានរាយការណ៍ថារូបគេចង់ចាកចេញពីកីឡដ្ឋាន Etihad នារដូវក្ដៅនេះ និងបន្ដផ្សងព្រេងនៅក្លិបផ្សេងទៀត។ របាយការណ៍បានអះអាងដែរថា ​Silva បានខកចិត្ដម្ដងរួចមកហើយ បន្ទាប់ពីការផ្លាស់ទៅកាន់ក្លិបអ្នកមានបុណ្យFC Barcelona កំឡុងទីផ្សារដោះដូរនារដូវក្ដៅមុនមានភាពយឺតយ៉ាវ។

Bernardo Silva
Bernardo Silva

ទោះជាយ៉ាងណា ការប៉ុនប៉ងចាកចេញរបស់រូបគេ ក៏ត្រូវបានបង្អាក់ដោយលោកPepGuardiola ផងដែរ ដោយសារតែគាត់ចង់រក្សា Silva សម្រាប់ក្រុមដើម្បីត្រៀមលេងនៅរដូវកាលក្រោយទៀត ២០២១-២០២២ ៕

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...