កាន់តែកាច! Man City កាន់តែកៀកក្នុងការគ្រងពាន Premier League ក្រោយយប់មិញលត់ Newcastle ៥-០(មានវីដេអូ) - TrueID

កាន់តែកាច! Man City កាន់តែកៀកក្នុងការគ្រងពាន Premier League ក្រោយយប់មិញលត់ Newcastle ៥-០(មានវីដេអូ)

May 9, 2022

បរទេស៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភាឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Newcastle United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ PremierLeague។

រូបភាព
រូបភាព

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Man City ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០នាទីពេញពួកគេទទួលជ័យជម្នះទៅលើក្រុម Newcastle ក្នុងលទ្ធផល​៥-០, ក្នុងនោះ Raheem Sterling រកបាន ២ គ្រាប់ម្នាក់ឯង, និង Aymeric Laporte, Rodri, Phil Foden រកបានម្នាក់មួយគ្រាប់។

រូបភាព
រូបភាព

គួរបញ្ជាក់ថា ក្រុមមេឃខៀវ Man City កាន់តែកៀកក្នុងការគ្រងពាន Premier League នៅរដូវកាលនេះហើយ បន្ទាប់ពីទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់យប់មិញ, ខណៈពេលនេះពួកគេមាន ៨៦ ពិន្ទុវ៉ាដាច់ក្រុមលេខ ២ Liverpool ៣ ពិន្ទុ។ ដោយឡែក Newcastle ពេលនេះកំពុងឈរនៅលេខរៀងទី ១៣ មាន ៤៣ ក្នុងដៃ៕

រូបភាព
រូបភាព

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...