បារាំង៖ អ្នកគាំទ្រក្លិប Paris Saint Germain បានបង្ហាញអំពីអារម្មណ៍មិនសប្បាយចិត្តជាថ្មីម្តងទៀតជាមួយនឹងទម្រង់លេងរបស់កីឡាករ Lionel Messi ក្នុងការប្រកួតកាលពីយប់មិញ។
ជាការពិតណាស់ កាលពីយប់មិញនេះ Messi បានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងការប្រកួតទល់នឹង Troyes នៃក្របខណ្ឌ Ligue 1 ខណៈ រូបគេមិនអាចជួយក្រុមស្វែងរកជ័យជម្នះបានឡើយ ពោលបានត្រឹមស្មើគ្នា ២ទល់នឹង២។
ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រជាច្រើនបានបង្ហោះសារនៅលើបណ្តាញសង្គមអំពីការមិនពេញចិត្តចំពោះការលេង និង ការខិតខំប្រឹងប្រែងរបស់គេនៅលើទីលាន ដោយ អ្នកគាំទ្រមួយចំនួនទៀតបានលើកឡើងថា ក្លិបគួរណាស់តែទិញ Cristiano Ronaldo ប្រសើរជាង Messi ដែលលេងបានល្អជាងហើយមានប្រាក់ពលកម្មទាបជាងទៀត៕
ប្រភព៖ sportskeeda