អតីតដៃគូដៃកង់! Bale ថាដោយសារមូលហេតុនេះ Ronaldo នឹងអាចស៊ុតបញ្ចូលទីបានច្រើន PL - TrueID

អតីតដៃគូដៃកង់! Bale ថាដោយសារមូលហេតុនេះ Ronaldo នឹងអាចស៊ុតបញ្ចូលទីបានច្រើន PL

September 8, 2021

បរទេស៖ កីឡាករ Gareth Bale បាននិយាយថាគាត់ពិតជារំភើបខ្លាំងណាស់ដែលបានឃើញអតីតដៃគូយល់ចិត្ត Cristiano Ronaldoត្រឡប់ទៅចូលរួមជាមួយក្រុម ManchesterUnited វិញ ហើយគាត់រំពឹងថាខ្សែប្រយុទ្ធរូបនេះ នឹងអាចសម្របខ្លួនបានឆាប់រហ័សជាមួយការលេងនៅPremier League ព្រោះដោយសារគាត់ធ្លាប់ជោគជ័យជាមួយបាល់ទាត់អង់គ្លេស ម្តងរួចមកហើយ។

  កីឡាករ Gareth Bale និង Cristiano Ronaldo
  កីឡាករ Gareth Bale និង Cristiano Ronaldo

គួរបញ្ជាក់ថា ម្ចាស់ពាន Ballond’Or ៥ សម័យនឹងអាចបង្ហាញខ្លួនលើកដំបូងឱ្យ ManUTD នៅថ្ងៃ សៅរិ៍ នេះតែម្តង ដោយក្រុមបិសាចក្រហម នឹងត្រូវបើកកីឡដ្ឋានOld Trafford របស់ខ្លួនទទួលស្វាគមន៍ភ្ញៀវ NewcastleUnited សម្រាប់ការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ PremierLeague, ខណៈកាលពីថ្ងៃ អង្គារ៍ម្សិលមិញ Ronaldo បានទៅដល់ជុំរុំហ្វឹកហាត់ Carrington ជាលើកដំបូងផងដែរ ក្រោយឃ្លាតឆ្ងាយអស់រយៈពេល ១២ឆ្នាំ។

Cristiano Ronaldo
Cristiano Ronaldo

ទន្ទឹមនឹងនេះ មុនពេលក្រុមជម្រើសជាតិវែលន៍ ត្រូវប្រកួតតទល់ជាមួយក្រុម អេស្តូនី នៅក្នុងវគ្គជម្រុះ World Cup,Bale ត្រូវបានគេចោទសួរនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផងដែរអំពីការវិលត្រឡប់ទៅកាន់ទឹកដី អង់គ្លេស វិញ របស់ Ronaldo, ជាមួយគ្នានោះ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា អតីតមិត្តរួមក្រុមរបស់គេនឹងបន្តធ្វើបានល្អទោះបីជាមានវ័យរៀងជ្រែបន្តិចយ៉ាងណាក្តី។

  កីឡាករ Gareth Bale
  កីឡាករ Gareth Bale

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ Baleបាននិយាយយ៉ាងដូច្នេះថា៖

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...