អុញ! ជម្រើសជាតិមួយនេះ អាចនឹងត្រូវ FIFA ដកឈ្មោះចេញ ពីការប្រកួតពាន WC ក្រោយរកឃើញមានកីឡាករម្នាក់បន្លំសញ្ជាតិ - TrueID

អុញ! ជម្រើសជាតិមួយនេះ អាចនឹងត្រូវ FIFA ដកឈ្មោះចេញ ពីការប្រកួតពាន WC ក្រោយរកឃើញមានកីឡាករម្នាក់បន្លំសញ្ជាតិ

September 13, 2022

បរទេស៖ ក្រុមជម្រើសជាតិ អេក្វាឌ័រ អាចនឹងប្រឈមមុខ គ្មានឈ្មោះលេងពាន World Cup ២០២៣​ ក្រោយពី FIFA រកឃើញព័ត៌មាន កីឡាករក្នុងក្រុមម្នាក់ បន្លំសញ្ជាតិ ដោយសញ្ជាតិពិត នោះគឺ សញ្ជាតិ កូឡុំពី។

ជាការពិតណាស់ ខ្សែការពារស្លាបស្តាំរបស់ ក្រុមជម្រើសជាតិ អេក្វាឌ័រ កីឡាករ Byron Castillo ត្រូវបានបែកធ្លាយ សារសម្លេង និង ឯកសារសំបុត្រកំណើត ដែលបញ្ចាក់ថា គេមានសញ្ជាតិពិតជា ជនជាតិកូឡុំពី ហើយបានកើតនៅក្នុងឆ្នាំ ១៩៩៥ មិនមែន ដូចសំបុត្រកំណើតក្លែងបន្លំ ដែលថា គេកើតនៅក្នុងឆ្នាំ ១៩៩៨​ នៅទីក្រុងមួយ នៃប្រទេស អេក្វាឌ័រ នោះទេ។

ទន្ទឹមនឹងនេះផងដែរ សហព័ន្ធកីឡាករបាល់ទាត់ ប្រទេសឈីលី បានធ្វើការប្តឹងផ្តល់ ទៅកាន់ FIFA តាំងពីខែ ៤មកម្ល៉េះ ថា Castillo ជាជនអន្តោប្រវេសន៍ខុសច្បាប់ ក្រោយពេលដឹងថា ជម្រើសជាតិអេក្វាឌ័រ មានឈ្មោះទៅលេង ពាន World Cup នៅឯប្រទេស កាតា៕

ប្រភព៖​ sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...