សុទ្ធតែក្រុមខ្លាំង! រកឃើញ១១ក្រុម ដែលបានកក់កៅអីទៅលេង UCL វគ្គ១៦ក្រុម មុនគេហើយ - TrueID

សុទ្ធតែក្រុមខ្លាំង! រកឃើញ១១ក្រុម ដែលបានកក់កៅអីទៅលេង UCL វគ្គ១៦ក្រុម មុនគេហើយ

November 25, 2021

អឺរ៉ុប៖ ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុតាមពូល  ចំនួន៥ប្រកួតដូចគ្នា ពេលនេះបានរកឃើញសមាសភាពក្រុមចំនួន១១ហើយ ដែលបានធានាកៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League ឆ្នាំ២០២១។

រូបតំណាង
រូបតំណាង

ក្រុមទាំង១១ខាងលើរួមមានដូចជា Ajax, Bayern Munich, Chelsea, Inter Milan, Juventus, Liverpool, Manchester City, Manchester United, PSG, Real Madrid និង Sporting CP ។

ក្រុមទាំង១១
ក្រុមទាំង១១

បើយោងតាមសារព័ត៌មាន AS បានឲ្យដឹងថា ពិធីចាប់គូដើម្បីប្រកួតវគ្គ១៦ក្រុម គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នៅឯប្រទេសស្វីស។

ខណៈការប្រកួតគ្រោងនឹងធ្វើឡើងចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២២ ដោយការប្រកួតជើងទីមួយនៅថ្ងៃទី១៥ ១៦ ២២ និង២៣ ខែកុម្ភៈ ហើយជើងទីពីរនៅថ្ងៃទី៨ ៩ ១៥ និង១៦ ខែមីនា ឆ្នាំ២០២២៕

រូបតំណាង
រូបតំណាង

ប្រភព៖​ UEFA Champions League

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...