កម្ពុជា៖ ក្រុមជម្រើសជាតកម្ពុជា បានរង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិអុីរ៉ាក់ ក្នុងការប្រកួតជម្រុះ World Cup កាលពីរាត្រីថ្ងៃច័ន្ទទី៧កន្លងទៅនេះ។
ជាការពិតណាស់ នៅក្នុងវគ្គទី១ ចាប់ផ្តើមការប្រកួតបានតែ២៥វិនាទីប៉ុណ្ណោះ អុីរ៉ាក់ បានធ្វើការនាំមុខមុនមកលើកម្ពុជាតាមរយៈការទាត់បញ្ចូលទីរបស់ Mohanad Ali មុនពេលដែលពួកគេបានបន្ថែមគ្រាប់បាល់ចំនួនពីរទៀតនៅក្នុងនាទីទី ២៣ និង ២៧ ពីសំណាក់កីឡាករ Bashar Resan និង Ali Adnan។
លុះឈានចូលវគ្គទីពីរ អ្វីដែលរំភើបបំផុតនោះ គឺ កម្ពុជាបានវាយសម្រុកទៅលើអុីរ៉ាក់ខ្លាំងមែនទែនរហូតមានគ្រាប់បាល់កើតឡើងដោយប្រធានក្រុម សឿយ វិសាល បន្ទាប់ពីទទួលបានការបញ្ជូនបាល់យ៉ាងល្អពី សេត រ៉ហ្សីប។ យ៉ាងណាក្តី ឈានដល់នាទីទី៩០+៣ទៅហើយ អុីរ៉ាក់បានបន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Safaa Hadi ធ្វើឲ្យចប់ការប្រកួត កម្ពុជាបានបរាជ័យក្នុងលទ្ធផល ៤ទល់នឹង១។
គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិកម្ពុជានៅសេសល់ចំនួនមួយប្រកួតទៀតលើទឹកដីបារ៉ែនដោយនៅថ្ងៃទីថ្ងៃទី១១ខាងមុខនឹងបន្តជួបក្រុមជម្រើសជាតិអ៊ីរ៉ង់៕