បរទេស៖ ក្លិប Manchester City បានចែកផ្លូវគ្នាជាមួយកីឡាករZack Steffen ហើយ ដោយអ្នកចាំទីរូបនេះនឹងផ្លាស់ទៅចូលរួមជាមួយក្រុមMiddlesbrough ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាល ២០២២-២០២៣ នេះ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។
យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Middlesbroughបានឈានដល់កិច្ចព្រមព្រៀង ១០០ ភាគរយក្នុងការខ្ចីជើងអ្នកចាំទីSteffen ពី Man City ហើយ, ហើយការប្រកាសផ្លូវការត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខទៀត។
គួរបញ្ជាក់ថា ថ្មីៗនេះ ManCity ទើបតែចុះកុងត្រាយកបាន Stefan Ortega ពីក្រុម Arm. Bielefeld ហើយរូបគេនឹងក្លាយជាអ្នកចាំទី២ របស់ក្រុមមេឃខៀវនៅរដូវកាលនេះ, ខណៈ Steffen គឺត្រូវបង្ខំចិត្តចាកចេញ ដើម្បីស្វែងរកឱកាសបង្ហាញខ្លួននៅលើទីលានដូច្នេះទើបក្រុមម្ចាស់ជើងឯក Premier League ដាក់ឱ្យ Middlesbrough ខ្ចីជើងរូបគេនៅរដូវកាលនេះ៕
ប្រភព៖ Fabrizio Romano