ភ្នំមួយមិនអាចមានខ្លាពីរ! Benzema គំរាមផ្លាស់ទៅ Liverpool ប្រសិនបើ Real ទិញកីឡាករ Spurs រូបនេះ - TrueID

ភ្នំមួយមិនអាចមានខ្លាពីរ! Benzema គំរាមផ្លាស់ទៅ Liverpool ប្រសិនបើ Real ទិញកីឡាករ Spurs រូបនេះ

November 10, 2022

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានគេរាយការណ៍ថា បានព្រមានក្លិបក្នុងការផ្លាស់ទៅកាន់ Liverpool ប្រសិនបើ Real Madrid ហ៊ានដាក់សំណើទិញកីឡាករ Harry Kane មករួមក្រុម។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

ជាការពិតណាស់ Benzema ជា ម៉ាស៊ីនរកគ្រាប់បាល់របស់ Real Madrid ដែលបានរួមចំណែកជួយក្រុមបានច្រើនមែនទែនកាលពីរដូវកាលមុន តាមរយៈការឈ្នះពានរង្វាន់ Champions League និង La Liga ហើយ រូបគេក៏បានឈ្នះពានរង្វាន់ Ballon d’Or ផងដែរ។

យ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងខាងលើ ក៏ត្រូវបានគេដឹងថា មានបំណងចង់ចាកចេញពីកីឡដ្ឋាន Santiago Bernabeu ផងដែរក្នុងករណីនាំយកខ្សែប្រយុទ្ធកណ្តាលថ្មីម្នាក់មករួមក្រុម ជាពិសេស គឺ Kane ដែលមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ Real Madrid៕

កីឡាករ Harry Kane
កីឡាករ Harry Kane

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...